logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាកដឹកនាំខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ សាមញ្ញលើកទី៤៩ អាណត្តិទី៣ ឆ្នាំទី៤
40
22-June-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ដួង ពៅ អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ សាមញ្ញលើកទី៤៩ អាណត្តិទី៣ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាខេត្តក្រចេះ ។

កិច្ចប្រជុំនាពេលនេះមានរបៀបវារៈចំនួន៣ ដែលមានដូចជា ពិនិត្យ និង អនុម័ត​សេចក្ដីព្រា​ងកំណត់ហេ​តុ​កិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ ឆ្នាំទី៤ របស់ ក្រុមប្រឹក្សាខេត្ត  ការពិនិត្យ និងអនុម័តសេ​ចក្តី​ព្រា​ងរ​បាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៣ និង លើកទិសដៅការងារបន្ត របស់រដ្ឋបាលខេត្ត ។ទន្ទឹមនឹងនេះអង្គប្រជុំបានពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិននៃ​កិច្ចប្រជុំ​សាមញ្ញអាណត្តិទី៣ ឆ្នាំ៥ របស់ក្រុមប្រឹក្សាខេត្តក្រចេះ ។

ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំ​ពោះកា​របើកនូវព្រឹត្តិការណ៍កីឡារស៊ីហ្គេមលើកទី ៣២ របស់កម្ពុជា ដែលទើបបញ្ចប់​​ថ្មីៗនេះ​​ក្រោមវត្ត​មានចូលរួ​មនិងគាំទ្រពីគ្រប់ស្រទាប់មហាជន និងជាការផ្សព្វផ្សាយទៅដល់មហាជ​នបរទេសឲ្យ​ដឹងពីការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជាក្រោមដំបូលសន្តិភាព ។

ទន្ទឹមនោះឯកឧត្តម ហឿ ស៊ីយ៉ែម ក៏ស្នើរឲ្យប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នអំពីការងារ​ងើបឡើងវិញនូវស្ថានភាពជំងឺកូវីដ-១៩ ដែលបានរកឃើញបម្លែងថ្មី និងមានការឆ្លង និងចម្លងឡើងវិញ ត្រូវបន្តពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់តាមទីសាធារណ: និងនៅតាមមូលដ្ឋាន ដើម្បីដំណើរ​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រព្រឹត្តទៅប្រកបដោយបរិយាកាស រីករាយរលូន តម្លាភាព និងសុក្រិតភាព នឹងជាពិសេសដើម្បីផ្សារភ្ជាប់ទៅនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជា ពលរដ្ឋផងដែរ ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាបន្តថា ៖ចំពោះការងារសន្តិសុខបន្ទាត់ព្រំដែន សូមបន្តពង្រឹងការត្រួតពិនិត្យ និងចុះល្បាតជាប្រចាំ កុំឲ្យមានចរាចណ៍បទល្មើសចូលប្រទេស ជាពិសេសបទល្មើសគ្រឿងញៀន -អាវុធជាតិផ្ទុះ និងចោរកម្មផ្សេងៗ ។

ក្នុងនោះដែរ ឯកឧត្តម ដួង ពៅ អភិបាលរងខេត្តមានប្រសាសន៍ គាំទ្រនូវការស្នើរសុំ និងវិធានកា​រដល់​បងប្អូនមូលដ្ឋាន សុំឲ្យបន្តចូលរួមនិងការពារពីការងើបផ្ទុះថ្មីនៃជំងឺកូវីដបម្លែងថ្មី ដើម្បីសុខមាលភា​ពសហគមន៍របស់យើង៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ