ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល
June 06, 2023 អ្នកទស្សនា :

ខេត្តកណ្ដាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាសាខា អនុសាខាក្រុង-ស្រុក និងអនុសាខាមន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីអបអរខួបទី ១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្ដម គង់ សោភ័ណ្ឌ ជំរុញដល់សមាជិក សមាជិកាសាខា អនុសាខាក្រុង-ស្រុក និងអនុសាខាមន្ទីរអង្គភាពជុំវិញខេត្ត សូមគៀងគររកសប្បុរសជននានា ក្នុងការចូលរួមឧបត្ថម្ភការងារមនុស្សធម៌ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបការលំបាក និងរងគ្រោះដោយគ្រោះមហន្តរាយនានាដែលកើតមានឡើងក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

ឯកឧត្តម បន្តថា ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពរបស់សាខា លើការងារមនុស្សធម៌​ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងការលំបាក ប្រជាពលរដ្ឋទីទាល់ក្រ គ្មានទីពឹង និងប្រជាពលរដ្ឋដែលទទួលរកនូវគ្រោះមហន្តរាយនានា ដែលកើតមាននៅក្នុងខេត្តកណ្ដាល។

លើសពីនេះ ឯកឧត្ដម គង់ សោភ័ណ្ឌ ក៏បានសង្ឃឹមយ៉ាងមុតមាំថា សមាជិក សមាជិកាសាខា អនុសាខាក្រុង-ស្រុក និងអនុសាខាមន្ទីរអង្គភាពជុំវិញខេត្ត បន្តគៀងគររកសប្បុរសជននានាជួយឧបត្ថម្ភ និងគាំទ្រដល់សកម្មភាពរបស់សាខាលើការងារមនុស្សធម៌បន្ថែមទៀត ដើម្បីអបអរខួបទី ១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ