logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម អ៊ូច ភា អញ្ជើញជួបសំណេះសំណាលជាមួយ មន្រ្តីមូលដ្ឋាន អាជ្ញាធរ ភូមិ ឃុំ និងប្រជាពលរដ្ឋ ក្នុងស្រុកទ្រាំង
65
06-June-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

តាកែវ ៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាល និងស្ដាប់បញ្ហាប្រឈមនានា នៅមូលដ្ឋានជាមួយ ប្រធានក្រុមការងារចុះជួយឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ ប៉ុស្ដិ៍នគរបាលរដ្ឋបាល យុវជនភូមិ-ឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ ប៉ុស្ដិ៍នគរបាល មណ្ឌលសុខភាព នាយកសាលា ចាស់ព្រឹទ្ធាចារ្យ ក្នុងមូលដ្ឋានឃុំសំបួរ ស្រុកទ្រាំង ៩២នាក់។

នាឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានសម្ដែងការចូលរួមអបអរសាទរ និងថ្លែងការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ពេលវេលា ថវិកាផ្ទាល់ខ្លួន បម្រើប្រជាពលរដ្ឋដោយមិនខ្លាចហត់នឿយ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានក្រើនរំលឹកទៅដល់មន្រ្តីមូលដ្ឋាន ភូមិ ឃុំ ដូចខាងក្រោម៖

-ត្រូវបន្តយកចិត្តទុកដាក់លើការបម្រើ ពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង លឿនឆាប់រហ័ស និងមានទំនួលខុសត្រូវខ្ពស់។

-ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានភូមិ ឃុំ របស់ខ្លួន ឱ្យបានល្អក្លាយជា ភូមិ ឃុំមានសុវត្ថិភាពជាពិសេសពង្រឹង បង្ការ បង្រ្កាបក្រុមក្មេងទំនើង នឹងរាល់បទល្មើសនានា នៅតាមមូលដ្ឋាន ពោលធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

-យកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះការយកចិត្តទុកដាក់ការព្យាបាលសុខភាពរបស់ប្រជាពលរដ្ឋ និងត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងមានអកប្បកិរិយាល្អចំពោះអ្នកជំងឺផងដែរ។

-យុវជនឃុំ និងភូមិ ត្រូវបង្កើនសកម្មភាពឱ្យសកម្មលើការងាររបស់ខ្លួននៅក្នុងមូលដ្ឋាន ពិសេសត្រូវធ្វើកិច្ចការងារជាមួយចាស់ព្រឹទ្ធាចារ្យក្នុងមូលដ្ឋានដោយសហការគ្នាឱ្យបានល្អប្រសើរឡើង។

 -ឪពុក-ម្តាយ ឬអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ត្រូវធ្វើការអប់រំទូន្មានកូនសិស្ស កូនរបស់ខ្លួន ធ្វើយ៉ាងណាឱ្យពួកគាត់ក្លាយទៅជាកូនល្អ សិស្សល្អ និងមិត្តល្អ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្លាយជាធនធានមនុស្សសម្រាប់បន្តវេននាថ្ងៃអនាគត៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ