logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកណ្ដាល ប្រារព្ធពិធីអបអរសាទរខួបលើកទី៧៤ នៃទិវាកុមារអន្តរជាតិ ១មិថុនា
18
01-June-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្ដាល ៖ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកណ្ដាល បានប្រារព្ធពិធីអបអរសាទរខួបលើកទី៧៤ នៃទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ «កុមាររស់ក្នុងសន្តិភាព» ក្រោមអធិបតីភាព លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល។

នាឱកាសនោះ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុងតែយកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះបញ្ហាគ្រឿងញៀន បញ្ហាការជួញដូរមនុស្ស និងកេងប្រវ័ញ្ច ទាំង​ពលកម្ម ទាំងផ្លូវភេទ ចំពោះស្ត្រី និងកុមារ ដោយជំរុញឱ្យមានការចុះកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នា​រវាង​បណ្តាប្រទេសក្នុង​តំបន់​ និង​ពិភព​លោក​ ដែលមានទំនាក់ទំនងទៅ​នឹង​ការជួញដូរមនុស្ស ជាពិសេសកុមារ ហើយក្រសួងមហាផ្ទៃ គឺជា​សេនាធិការ​ដឹកនាំ ​ក្នុង​នោះ​ ក៏​មាននាយកដ្ឋានប្រឆាំង​ការជួញដូរមនុស្ស។

ក្នុងពិធីនេះដែរ លោកជំទាវ ក៏បានផ្ដាំផ្ញើដល់ក្មួយៗសិស្សនុសិស្ស ត្រូវចេះថែទាំ សុខភាព​ អនាម័យ​ បរិស្ថាន ទាំង​ក្នុង ​និងក្រៅ​សាលារៀនរបស់ក្មួយៗ ឱ្យបានខ្ជាប់ខ្ជួន​ជានិច្ច​ ដើម្បី​ឱ្យការរស់​នៅ​របស់​យើង​ប្រកប​ដោយ​សុខសុវត្ថិភាព និង​មានសុភមង្គល ព្រមទាំងត្រូវខិតខំរៀនសូត្រឱ្យមានចំណេះដឹងប្រកបដោយ​គុណ​ភាព​ ដើម្បីរួមចំណែករក្សាកសាង និងជាអ្នក​បន្តវេនដ៏មាន​សក្ដានុពល​​ ជាពិសេសក្មួយៗ ​ត្រូវ​ចូលរួម​គ្រប់សកម្មភាព​ក្នុង​សាលារៀន​ និង​សហគមន៍ ក្នុង​ការជួយគាំទ្រលើការពង្រឹងគុណភាព​អប់រំ ការងារ​បរិស្ថាន វិន័យសណ្ដាប់ធ្នាប់​ និង​ការពង្រឹង​សុវត្ថិភាព​ចរាចរណ៍ជាដើម​។

លោកជំទាវ បានអំពាវនាវចំពោះអាជ្ញាធរគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់​ និងមាតាបិតា អាណាព្យាបាលសិស្ស សូមចូលរួមសហការឱ្យបានល្អប្រសើរជាមួយលោកគ្រូ អ្នកគ្រូ រួមចំណែក​ថែទាំកុមារ ឱ្យក្លាយជាពលរដ្ឋល្អមានសមត្ថភាព យ៉ាងពេញលេញ​ ក្នុងការបន្ត​វេនកសាងមាតុភូមិ​កម្ពុជា​ដ៏រុងរឿងរបស់យើង និងសម្រេចឱ្យបាននូវ​គោលដៅនៃការអប់រំប្រកប​ដោយ​បរិយាប័ន្ន​ ដើម្បីការ​អប់រំរក្សា​បាននូវ​គុណភាព​សម្រាប់កុមារកម្ពុជា៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ