logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំពិនិត្យបន្ថែមលើគំនូរតំណាងខេត្តតាកែវ ឆ្លាក់នៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ
22
01-June-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តតាកែវ ៖ នៅថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តតាកែវ បានរៀបចំកិច្ចប្រជុំពិភាក្សា និងពិនិត្យបន្ថែមលើគំនូរតំណាងខេត្តតាកែវ ឆ្លាក់នៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ក្នុងខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ។

ក្នុងឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានមានប្រសាសន៍ថា ការប្រជុំពិនិត្យបន្ថែមលើគំនូរតំណាងខេត្តតាកែវ សម្រាប់ឆ្លាក់នៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ កោះកុង គឺដើម្បីពិភាក្សាជាមួយ ឯកឧត្តម អភិបាលខេត្ត និងអ្នកពាក់ព័ន្ធ ដើម្បីធ្លាក់រូបភាពតំណាងឱ្យខេត្តតាកែវ សម្រាប់យកទៅដាក់តាំងនៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ នៅខេត្តកោះកុង។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សារួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ, ឯកឧត្តម អ៊ូច ភា, អភិបាលរងខេត្ត និងមន្រ្តីរាជការអង្គភាពជុំវិញខេត្តទាំងអស់ បានអញ្ជើញចុះមកត្រួតពិនិត្យទីតាំងជាក់ស្ដែងនៅដីបឹងទល់មុខមន្ទីរការងារ និងមន្ទីរអប់រំខេត្ត ដើម្បីគ្រោងសិក្សាកសាងសួនវិមាននយោបាយឈ្នះ-ឈ្នះ នៅខេត្តតាកែវ ដើម្បីឱ្យប្រជាពលរដ្ឋមកទស្សនា ព្រោះជាទីតាំងប្រវត្តិសាស្ត្រ ដែលមិនអាចបំភ្លេចបាន៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល​​

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ