logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម សុខ លូ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលអំពីការប្រើប្រាស់​កម្មវិធីព័ត៌មាន​វិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅអង្គភាពច្រកចេញចូលតែមួយ
43
16-May-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត​បាត់ដំបង បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញអំពីការ​ប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យា​សម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅអង្គភាពច្រកចេញចូលតែមួយ។

ពិធីនេះមានការអញ្ជើញចូលរួមក្រុមការងារបច្ចេកទេសអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ព្រមទាំងសិក្ខាកាមដែលជាប្រធាន-អនុប្រធានមន្ទីរពាក់ព័ន្ធ និងមន្ត្រីជួរមុខ ជួរក្រោយនៃអង្គភាព​ច្រកចេញចូលតែមួយខេត្តបាត់ដំបង សរុបចំនួន៧០រូប។

វគ្គបណ្តុះបណ្តាលរយះពេល០៣ថ្ងៃនេះរៀបចំដោយនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយក​ដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងគោលបំណងបង្កើនចំណេះដឹង និងបទពិសោធន៍លើការប្រើប្រាស់​កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ ជូនថ្នាក់ដឹកនាំខេត្ត មន្ទីរ និងបុគ្គលិកពាក់ព័ន្ធ ពិសេសមន្ត្រីអង្គភាពច្រកចេញចូលតែមួយខេត្តបាត់ដំបង ដែលបានផ្លាស់ប្ដូរថ្មី រួមទាំងមន្ត្រីបុគ្គលិកដែលមិនធ្លាប់ទទួលបានការបណ្តុះបណ្តាលនាពេលកន្លងមក។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីអង្គភាពច្រកចេញចូលទាំងអស់ ចូលរួមទទួលចំណេះដឹង និងប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ ដើម្បីធានាប្រសិទ្ធភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋ ពិសេសជៀសវាងមិនអោយមានការកកស្ទះសេវា ដែលប្រជាពលរដ្ឋបានស្នើសុំសេវានៅអង្គភាពច្រកចេញចូលតែមួយ ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ