logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកណ្ដាល រៀបកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៤៨ អាណត្តិទី៣
24
16-May-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្ដាល ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៤៨ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំង៣ និងមន្ទីរអង្គភាពជុំវិញខេត្ត។

ថ្លែងថាក្នុងកិច្ចប្រជុំ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានជំរុញដល់ការិយាល័យប្រជាពលរដ្ឋខេត្ត ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ តាមរយៈពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ដែលបានប្ដឹងតាមប្រអប់សំបុត្ររបស់ការិយាល័យប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្ដាល ដែលពាក្យបណ្ដឹងទាំងនោះភាគច្រើនផ្ដោតទៅលើការផ្ដល់សេវាសាធារណៈ របស់អាជ្ញាធរមូលដ្ឋាន។

ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិត ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជុំវិញខេត្ត ដែលបានខិតខំក្នុងការបំពេញនូវតួនាទី ភារកិច្ចរបស់ខ្លួននាពេលកន្លងមកបានយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនោះ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានខិតខំការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយបានយ៉ាងល្អប្រសើរនៅទូទាំងខេត្តកណ្ដាល។

សូមបញ្ជាក់ផងដែរថា តាមរបាយការណ៍ ខែមេសា ឆ្នាំ២០២៣ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកណ្ដាល ការិយាល័យប្រជាពលរដ្ឋ បានទទួលពាក្យបណ្តឹង និងព័ត៌មានផ្សេងៗ ចំនួន ១៩ករណី។ បានសម្របសម្រួលដោះស្រាយបញ្ចប់ ចំនួន ៩ករណី និងបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ៣ករណី និងការផ្ដល់ព័ត៌មានត្រឡប់ តាមរយៈសារអេឡិចត្រូនិក ចំនួន ៩ករណី៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ