logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកោះកុង រៀបចំ￸កិច្ចប្រជុំពាក់ព័ន្ធនឹងការចុះសិក្សា វាយតម្លៃអ្នកស្នើសូមសម្បទានដីសង្គមកិច្ច នៅស្រុកស្រែអំបិល
37
16-May-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកោះកុង បានរៀបចំ￸កិច្ចប្រជុំពាក់ព័ន្ធនឹងការចុះសិក្សា វាយតម្លៃអ្នកស្នើសូមសម្បទានដីសង្គមកិច្ច នៅស្រុកស្រែអំបិល ក្រោមអធិបតីភាព លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះ￸កុង ដោយមានការអនុញ្ញាត និងណែនំា￸ពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះ￸កុង។

នាឱកាសនោះ លោក សុខ សុទ្ធី បានពន្យល់ណែនំា￸ ដល់អ្នកពាក់ព័ន្ធ ជាពិសេស មេឃុំ មេភូមិ តំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឱ្យបានយល់អំពីការចុះសិក្សា វាយតម្លៃ ការសម្ភាសន៍ ការដាក់ពិន្ទុ និងការអង្កេតលើស្ថានភាពទូទៅរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យដំណើរការនៃការចុះអនុវត្តការងារនេះ￸ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។

ជាមួយគ្នានេះ￸ លោកអភិបាលរងខេត្ត បានស្នើសូមឱ្យប្រជាពលរដ្ឋកុំមានការជួបជុំប្រមូលផ្តុំគ្នា ព្រោះ￸ការចុះសិក្សា វាយតម្លៃនេះ￸ ត្រូវធ្វើឡើងនៅតាមខ្នងផ្ទះ ម្តងមួយខ្នងផ្ទះ ទៅតាមភូមិ-ឃុំនីមួយៗ។
ការចុះសិក្សា វាយតម្លៃ លើគ្រួសារប្រជាពលរដ្ឋដែលស្នើសូមសម្បទានដីសង្គមកិច្ចនេះ￸ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែឧសភា រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នំា￸២០២៣ ទៅតាមកម្មវិធីកំណត់ដែលអាជ្ញាធរភូមិ ឃុំ ស្រុក និងខេត្ត បានបិទផ្សាយនៅទីសាធារណៈនៅស្រុកស្រែអំបិល និងផ្សព្វផ្សាយតាមបណ្តាញសង្គមផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ