logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី ការលើកកម្ពស់ភាពជាអ្នកដឹកនាំស្រ្តីឆ្នើម
28
15-May-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្ដាល៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្ត បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី ការលើកកម្ពស់ភាពជាអ្នកដឹកនាំស្រ្តីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យ ប្រកបដោយបរិយាបន្ន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាស្ត្រីមកពីស្រុកចំនួន៥ និងមន្ទីរអង្គភាពជុំវិញខេត្ត។

វគ្គបណ្ដុះបណ្ដាលនេះដែរ រៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល និងមន្ទីរកិច្ចការនារីខេត្តកណ្ដាល ដោយមានការគាំទ្រដោយអង្គការវតធឺអេដ (WaterAid)។

នាឱកាសនោះ លោកជំទាវ នួន នារតី បានលើកឡើងថា អ្នកដឹកនាំរបស់ស្ត្រីខេត្តកណ្ដាល មានសារៈសំខាន់ណាស់ក្នុងការពង្រីក និងកែលម្អគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទូទាំងខេត្តកណ្ដាល ពីព្រោះស្រ្តីមានការឧស្សាព្យាយាម មានភាពអត់ធ្មត់ និងការនិយាយស្តីមានភាពទន់ភ្លន់ ទាក់ទាញជាងបុរស ដែលអំណោយផលក្នុងការធ្វើឱ្យឆាប់មានការផ្លាស់ប្តូរឥរិយាបទ ជាពិសេសការប្រើប្រាស់បង្គន់ ការលាងដៃនឹងសាប៊ូ និងហូបទឹកមានសុវត្ថិភាពផងដែរ។

លោកជំទាវ បន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើង ដើម្បីបង្កើនការទទួលបានសេវាទឹកស្អាត និងអនាម័យ ដែលធន់នឹងអាកាសធាតុ (WASH) សម្រាប់ជនងាយរងគ្រោះនៅតាមសហគមន៍ និងភាពអ្នកដឹកនាំរបស់ស្ត្រីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យ ប្រកបដោយបរិយាបន្ន៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ