logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញចូលរួមប្រគល់ផ្ទះមួយខ្នង ដល់អតីតយុទ្ធជន នៅសង្កាត់រកាក្នុង ក្រុងដូនកែវ
45
14-May-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

តាកែវ ៖ បន្ទាប់ពីបញ្ចប់ពិធីបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធជនកម្ពុជា ចំនួន ២០០នាក់ នៅតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត, លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត, លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានអញ្ជើញប្រគល់ផ្ទះមួយខ្នង ដល់អតីតយុទ្ធជន រស់នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ។

ថ្លែងនៅក្នុងពិធីប្រគល់នាឱកាសនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ដល់អតីតយុទ្ធជនគ្រប់រូប គ្រប់ពេលវេលា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត បន្ដថា ជាក់ស្តែង កន្លងមក សម្ដេចតេជោ បានផ្ដល់ដីសម្បទាជាច្រើនកន្លែង និងសាងសង់ផ្ទះជូន អតីតយុទ្ធជន ជាច្រើន នេះហើយគឺជាការយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅ និងការឆ្លើយតបចំពោះគុណបំណាច់ យ៉ាងធំធេងរបស់អតីតយុទ្ធជន ក្នុងបុព្វហេតុតស៊ូរំដោះជាតិមាតុភូមិ និងថែរក្សាការពារ សុខសន្តិភាព ជូនប្រទេសជាតិ រហូតមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដូចពេលបច្ចុប្បន្ន៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ