logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តតាកែវ រៀបចំពិធីបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធជនកម្ពុជាចំនួន ២០០នាក់ ក្នុងក្រុងដូនកែវ
41
14-May-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

តាកែវ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តតាកែវ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធជនកម្ពុជា ចំនួន ២០០នាក់ ក្នុងក្រុងដូនកែវ ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងដូនកែវ លោក លោកស្រី អតីតយុទ្ធជន មកកពី ៣សង្កាត់ ក្នុងក្រុងដូនកែវ ខេត្តតាកែវ ចំនួន ២០០នាក់។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងថា អតីតយុទ្ធជន គឺជាវីរៈជនដែលបានការពារជាតិ និងជួយជាតិលើការស្វែងរកសុខសន្តិភាពជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបាននាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេស ដែលគំរូវីរៈភាពដ៏អង់អាចក្លាហាននេះហើយ ទើបប្រទេសជាតិរបស់យើងទទួលបាននូវការអភិវឌ្ឍ និងរីកចម្រើនឥតឈប់ឈររហូតមកដល់បច្ចុប្បន្ននេះ។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បន្តថា ដើម្បីជាការលើកទឹកចិត្ត និងជាកាដូសម្រាប់បងប្អូនអតីតយុទ្ធជន និងគ្រួសារពួកគាត់ សូមអាជ្ញាធរពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន សូមពិនិត្យលទ្ធភាពដល់ពួកគាត់ដែលជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ឱ្យមានប័ណ្ណសមធម៌សង្គមនេះ ឱ្យបានគ្រប់ក្រុមគ្រួសារ ដើម្បីឱ្យពួកគាត់អាចប្រើប្រាស់ទៅតាមតម្រូវការចាំបាច់របស់ពួកគាត់ និងជាការសម្រាលបន្ទុកមួយផ្នែកសម្រាប់បងប្អូនអតីតយុទ្ធជនផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានធ្វើការណែនាំបន្ថែមទៀតទៅដល់ស្នងការនគរបាលខេត្ត និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវតែយកចិត្តទុកដាក់ និងឧស្សាហ៍ចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនឱ្យបានជាប់ជាប្រចាំ ហើយប្រសិនបើពួកគាត់ មានការលំបាក ឬបញ្ហាខ្វះខាតណាមួយឬជាការសំណូមពរណាមួយ សូមគិតគូរដោះស្រាយជូនពួកគាត់ ឱ្យបានឆាប់រហ័ស ដើម្បីជាសក្ខីភាពបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់គិតគូរអំពីសុខភាពរបស់បងប្អូនអតីតយុទ្ធជនពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ