logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីសម្ពោធឧបដ្ឋានសាលា ខ្លោងទ្វារ និងសមិទ្ធផលនានាក្នុងវត្តលក្ខរាជា ស្ថិតក្នុងស្រុករំដួល ខេត្តស្វាយរៀង
32
11-May-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំធពិធីសម្ពោធឧបដ្ឋានសាលា ខ្លោងទ្វារ និងសមិទ្ធផលនានាក្នុងវត្តលក្ខរាជា ស្ថិតក្នុងស្រុករំដួល ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំង ឯកឧត្ដម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងស្រុក លោកអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការសាលាស្រុក លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម សប្បុរសជន និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ១.៩៨៨នាក់។

នាឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅឃុំកំពង់ចក ក៏ដូចជានៅទូទាំងស្រុករំដួ ។ សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា សមិទ្ធផលដែលកើតឡើងនៅទីវត្តលក្ខរាជានេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ នេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិរបស់យើងទទួលផលពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា កត្តាសុខសន្តិភាព និងការអភិវឌ្ឍជាតិនេះហើយ ដែលបានផ្ដល់ឱ្យប្រជាពលរដ្ឋយើងមានជីវភាពធូរធារឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ និងមានលទ្ធភាពកាន់តែខ្ពស់នៅក្នុងការចូលរួមចំណែកកសាងសមិទ្ធផលនានា ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ និងបានធ្វើឱ្យមានសុខុដុមនីយកម្មសាសនា ជាក់ស្ដែង សមិទ្ធផលដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងថ្ងៃនេះរួមមាន៖ ឧបដ្ឋានសាលា ខ្លោងទ្វារ ពុទ្ធស្ថានទាំងបីកន្លែង ស្រះទឹក របងវត្ត ធ្វើផ្លូវបេតុង ចាក់បេតុងក្នុងទីធ្លាវត្ត កុដិ ២ខ្នង ដែលបានចំណាយថវិកាសាងសង់អស់ ១,០៨៣,០០០ដុល្លារ គឺជាការចូលរួមវិភាគទាន ដែលជាសិល្បៈនៃការចែករំលែករបស់ លោកជំទាវ ម៉ៅ ណារ៉ា និង ឯកឧត្តម ជូ វិជិត្ត រួមជាមួយនឹងសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយដែលមានសទ្ធាជ្រះថ្លាចូលរួមក្នុងការកសាងសមិទ្ធិផលនាថ្ងៃនេះ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ