ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះ​បឋមសិលាសាងសងព្រះវិហារថ្មី ក្នុងវត្តបទុមរា​ជាដីដុះ ស្ថិតនៅក្នុងភូមិដីដុះ ឃុំព្រែកប្រសព្វ
May 05, 2023 អ្នកទស្សនា :

ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកជំទាវ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ឈួន ថាវរិន្ទ ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះ​បឋម​សិលាសាងសងព្រះវិហារថ្មី ក្នុងវត្តបទុមរាជាដីដុះ ស្ថិតនៅក្នុងភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែក​ប្រសព្វ ខេត្តក្រចេះ ។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានសម្តែងនូវមោទនភាពចំពោះ​សមិទ្ធផល​នានា​​ជាច្រើនដែលមានក្នុងទីអារាមនេះ ជាពិសេសនាឱកាសនេះបានរៀបចំពិធីបញ្ចុះបឋមសិលាដើម្បី​សាង​សង់ព្រះវិហារថ្មីនៅក្នុងវត្តបទុមរាជាដីដុះ ដែលជាសមិទ្ធផលថ្មីមួយថែមទៀតនៅក្នុងវិស័យ​ពុទ្ធ​សាសនា សម្រាប់ពុទ្ធបរិស័ទធ្វើបុណ្យទាន និងសិក្សារៀនសូត្រព្រះធម៌របស់ព្រះសង្ឃ ព្រមទាំង​ជាទី​កន្លែងស្នាក់អាស្រ័យសម្រាប់កុមារកំព្រារស្នាក់នៅ បន្តជាទីសិក្សារៀនសូត្របន្ថែមទៀត។

ឯកឧត្តមបន្តថា សមិទ្ធផលវិស័យព្រះពុទ្ធសាសនា បានរីកដុះដាលដល់ទីជនបទនេះ គ្រប់ទីកន្លែង  អា​ច​បញ្ជាក់ឲ្យឃើញ ពីសុខសន្តិភាពពេញលេញ ក្រោមគោលនយោបាយដឹកនាំរបស់សម្ដេចតេជោ  ហ៊ុន សែន នាយករដ្ឋន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសជាតិ និងប្រជាជាតិមាន​ភាព​សម្បូរ​ស​ប្បាយ ប៉ុន្តែបើប្រទេសមិនមានសុខ សន្តិភាព ប្រជាពលរដ្ឋមិនមានសិទ្ធសេរីភាពទេ ប្រទេស​នោះក៏គ្មានការ​អភិវឌ្ឍរីកចម្រើនដែរ ដូច្នេះសុខសន្តិភាពជាកត្តាចម្បងក្នុងការអភិវឌ្ឍប្រទេស។

ឯកឧត្តម ក៏បានអំពាវនាវឱ្យ បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសន្តិភាព ដែលមាននៅក្នុងប្រទេស​កម្ពុជាយើងឱ្យ នៅស្ថិតស្ថេរគង់វង្សយូរអង្វែងតទៅទៀត សម្រាប់អនាគតកូនចៅយើងទាំងអស់គ្នា ដើម្បីជាការតបស្នងសងគុណចំពោះប្រមុខរាជរដ្ឋាភិបាល ហើយបងប្អូនក៏ត្រូវបន្តការគាំទ្រ និងជឿជាក់មកលើគោលនយោបាយដឹកនាំរបស់សម្តេចតេជោ និងចូលរួមបោះឆ្នោតជូនគ​ណៈ​បក្ស​ប្រជាជនកម្ពុជាទាំងអស់គ្នា៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ