logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលក្រុងសំពៅពូន និងអភិបាលស្រុកកោះធំ
60
04-May-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្ដាល ៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក អេង សុវិចិត្រ ជាអភិបាលក្រុងសំពៅពូន និងលោក ឆែ វណ្ណឌី ជាអភិបាលស្រុកកោះធំ នៃខេត្តកណ្ដាល។

នាឱកាសនោះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចូលរួមអបអរសាទរចំពោះលោក លោកស្រី ជាសមាជិក សមាជិកា ក្រុមប្រឹក្សាក្រុងសំពៅពូន និងស្រុកកោះធំ ដែលត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែង នាឱកាសនេះ ដើម្បីបន្តដឹកនាំ និងគ្រប់គ្រងរដ្ឋបាលក្រុងសំពៅពូន និងរដ្ឋបាលស្រុកកោះធំ ឱ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់អភិបាលក្រុង-ស្រុក ដែលទើបតែទទួលបានការតែងតាំងថ្មី ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល បន្ថែមពីនេះ អភិបាលក្រុង-ស្រុកថ្មី ត្រូវស្វែងយល់អំពីច្បាប់នានា ត្រូវរៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំ ដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។

បន្ថែមពីលើនេះ ឯកឧត្ដមអភិបាលខេត្ត បានស្នើដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ នៃក្រុង-ស្រុកទាំងពីរ ត្រូវខិតខំរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋ ត្រូវខិតខំអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ឱ្យរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត សំដៅធ្វើឱ្យក្រុងសំពៅពូន និងស្រុកកោះធំ អាចសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនបន្ថែមទៀត ជូនប្រជាពលរដ្ឋ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ