ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញជាអធិ​ប​តីដឹកនាំ​កិច្ចប្រជុំសាមញ្ញលើកទី៤៧ ឆ្នាំទី៤ អាណត្តិទី៣
May 03, 2023 អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ទី០៣  ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ជុំ ហាត  ប្រធានក្រុមប្រឹក្សាខេត្ត  និងមា​ន​ការអញ្ជើញចូលរួមពីឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិ​ប​តីដឹកនាំ​កិច្ចប្រជុំសាមញ្ញលើកទី៤៧ ឆ្នាំទី៤ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិ​បតីភាព ព្រមទាំងឯកឧត្ដម លោកជំទាវសមាជិក សមាជិការក្រុមប្រឹក្សាខេត្ត ឯកឧត្តម  លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក ប្រធានមន្ទីរសុខា​ភិ​បាល នៃរដ្ឋបាលខេត្ត លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ខេត្ត លោ​កអនុប្រធានមន្ទីរព័ត៌មានខេត្ត  លោក លោកស្រីនាយក នាយករងទីចាត់ការ/ អង្គភាព និង​ប្រធានការិយាល័យចំណុះសាលាខេត្ត ។

របៀបវារៈ នៃកិច្ចប្រជុំនេះមាន​ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ​នៃកិច្ចប្រ​ជុំសាមញ្ញ​លើក​ទី៤៦ ការពិនិត្យ និងអនុម័ត របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅ​ការងារប​ន្តខែឧសភា ឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្ត និងការពិនិត្យ និងអនុម័តលើការ​កែសម្រួ​លសមាសភាពក្រុមការងារកិច្ចការពារកុមារខេត្ត។

ក្នុងនោះដែរអង្គប្រជុំបានពិនិត្យ និងអនុម័តការតែងតាំងមន្ត្រីអនុម័ត និងមន្ត្រីពិនិត្យបញ្ជា​ក់គម្រោង​កិច្ច​ការពារកុមារខេត្ត ស្តាប់ការរាយការណ៍របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ករណីការផ្គត់ផ្គង់ទឹកស្អាត មានភាពល្អក់នៅផ្សារកំពង់ចក ព្រមទាំអស្តាប់របាយការណ៍ប្រចាំខែមេសា  និងទិសដៅការងារបន្តខែឧសភា ឆ្នាំ២០២៣  របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្រ្តី និងកុ​មារខេត្ត ហើយនមកតស្តាប់របាយការណ៍ប្រចាំខែមេសា និងទិសដៅការងារបន្តខែឧសភា ឆ្នាំ២០២៣  របស់គណៈកម្មាធិការលទ្ធកម្មខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ