ឯកឧត្តម វ៉ា ថន អញ្ជើញប្រកាសបង្កើត និងដាក់ឲ្យដំណើរការរដ្ឋបាលស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ
May 03, 2023 អ្នកទស្សនា :

ក្រចេះ:ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុម ប្រឹក្សាខេត្តបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបង្កើតនិងដាក់ឲ្យដំណើរការ រដ្ឋបាលស្រុកអូរគ្រៀ ងសែនជ័យ នៃខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០២៤នេះ។

នៅក្នុងពិធីប្រកាសដាក់ឲ្យដំណើរការនៅរដ្ឋបាលស្រុកថ្មីនេះក៏បានប្រកាសតែងតាំង លោក ប៊ុនឈឿន ជាប្រធានក្រុមប្រឹក្សាស្រុកអូរគ្រៀងសែនជ័យនឹងតែងតាំងលោក ឈា ផល្លី  ពីសមាជិកក្រុមប្រឹក្សា​ខេត្តទៅជាអភិបាលនៃគណៈអភិបាលស្រុកអូរគ្រៀងសែនជ័យ និងបានប្រកាសតែងតាំងអភិបាលរង ស្រុកចំនួន៦នាក់ នាយករដ្ឋបាលស្រុកម្នាក់។

មានប្រសាសន៍នៅក្នុងពិធីតែងតាំងនិងប្រកាសដាក់ឲ្យដំណើរការរដ្ឋបាលស្រុកថ្មីមួយនេះ ឯកឧត្តមវ៉ា ថន អភិបាលខេត្តក្រចេះក៏បានផ្ដាំផ្ញើទៅដល់មន្ត្រីទាំងអស់ត្រូវតែរួបរួមសាមគ្គីគ្នានៅក្នុងការទទួល ខុ​សត្រូវរួមដើម្បី ការងារបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានល្អ។​ឯកឧត្តមមា​ន​ប្រសា​សន៍ថាការប្រកាសតែងតាំងមន្ត្រីទាំងអស់នៅថ្ងៃនេះ ដើម្បីអោយធ្វើមកធ្វើកិច្ចការងារនៅតាមមូ​លដ្ឋាន​ហើយកុំតាំងខ្លួនជាចៅហ្វាយរបស់ប្រជាជននោះទេ ពីព្រោះខ្លួនយើងទាំងអស់គ្នាគឺជាអ្នក​បម្រើធ្វើកិច្ច​ការងារដើម្បីបម្រើផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។

ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញ  ទៅដល់មន្ត្រីពាក់ព័ន្ធទាំងអស់នៅក្នុងរដ្ឋបាលស្រុកថ្មីនេះ ត្រូវយកចិត្តទុកដាក់នៅក្នុងការ ការផ្ដល់សេវា សាធារណៈនិងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ រដ្ឋបាលស្រុកអូរគ្រៀងសែនជ័យ ត្រូវជំរុញនិងលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ជូនប្រជាពល រដ្ឋប្រកបដោយប្រសិទ្ធភាពតម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅ នឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសជំរុញ បែបបទនីតិវិធីក្នុងការផ្ដល់សេវា តាមរយៈច្រកចេញចូលតែមួយ ។

ក្រៅពីនោះក៏ត្រូវលុបបំបាត់ការជួញដូរនិងចែកចាយគ្រឿងញៀន ត្រូវខិតខំទប់ស្កាត់ការជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ ការការពាររៀបចំសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ។

ឯកឧត្តម អភិបាលខេត្តក៏បានក្រើនរំលឹកទៅដល់មន្ត្រីរាជការនិងប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើ អញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ខាងមុខនេះ ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ