ថ្នាក់ដឹកនាំខេ​ត្តក្រចេះ អញ្ជើញទទួលស្វាគមន៍ក្បួនដង្ហែព្រះអគ្គិជ័យកីឡា នៃព្រឹត្តការ​ណ៍កីឡាអាស៊ីអា​គ្នេយ៍​លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្លងកាត់ខេត្តក្រចេះ
April 28, 2023 អ្នកទស្សនា :

ព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងលោកជំទាវ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញទទួលស្វាគមន៍ក្បួនដង្ហែព្រះអគ្គិជ័យកីឡា នៃព្រឹត្តការ​ណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្លងកាត់ខេត្តក្រចេះ ដឹកនាំដោយ  ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស នៃគណៈកម្មាធិកា​រ​ជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC)  ។

ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជាវិញខេត្ត កងកម្លាំងទាំងបីប្រភេទ មន្ត្រីរាជការ យុវជន កីឡា​ករ កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ថា ខេត្តក្រចេះ មានកិត្តិយស និងជាប្រវត្តិសាស្រ្ត​ដែល​បា​នទទួលដំណើរឆ្លងកាត់ក្បួនដង្ហែព្រះអគ្គិជ័យកីឡា នៃព្រឹត្តការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នាឱកាសនេះ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានបន្តថា ពិធីដង្ហែព្រះអគ្គិជ័យកីឡា គឺបានបង្ហាញពីភាពរឹងមាំ មោះ​មុត ការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក្រោមតំបូលសន្តិភាព ដែលដឹក​​នាំប្រ​កបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ ព្រះអគ្គិជ័យកីឡាបានដង្ហែគ្រប់បណ្ដាប្រទេសក្នុងតំបន់ គឺបានពង្រឹងសាមគ្គីភាព ចំណងមិត្តភាព ភាពចុះសម្រុងគ្នា និងសុខដមរមនីយកម្មតាមរយៈកា​រប្រ​កួ​តកីឡា ដែលជាប្រជាជាតិអាស៊ានតែមួយ មានទស្សនៈតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែ​មួយ​រស់នៅក្នុង “សហគមន៍សន្តិភាព និងវាសនាតែមួយ”។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត សូមសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍​របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការមិនយកថ្លៃសំបុត្រចូលរួមទស្សនារបស់ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវអន្តរជាតិ ការរៀបចំទីកន្លែងស្នាក់នៅ អាហារហូបចុក និងការដឹកជញ្ជូនរបស់ប្រតិភូកីឡា អត្តពលិក គ្រូឧទ្ទេស និងគ្រូបង្វឹកដោយឥតគិតថ្លៃ ដែលបង្ហាញដល់ប្រទេសនានានៅលើស​កលលោកពីសណ្ដានចិត្តដ៏ទូលំទូ​លាយរបស់ប្រជាជនខ្មែរ។ទាំងនេះជាព្រឹត្តការណ៍ដ៏មហាអស្ចារ្យក្នុងប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកើតឡើងក្នុងយុគសម័យតេជោដ៏រុងរឿង និងទន្ទឹងរងចាំជានិច្ចចង់ឱ្យព្រឹត្តការណ៍​នេះបានកើតឡើងឆាប់ៗ ដែលនៅសល់តែប្រាំពីរថ្ងៃទៀតតែប៉ុណ្ណោះព្រឹត្តការណ៍នេះនឹងចា​ប់ផ្ដើមហើយ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ