នាព្រឹកថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេ ត្តស្វាយរៀង និងឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមកា រងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវបេតុងអាមេ១ខ្សែប្រវែង ២.៧០៧ម៉ែត្រ ស្ថិតនៅភូមិពភ្លា និងភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងស្វាយរៀង ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ-អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត នាយករងរដ្ឋបាលសាលាក្រុង កងកម្លាំងទាំងបី លោកស្រីចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់សង្ឃ័រ ព្រះសង្ឃ លោក លោកស្រី ជាថ្នាក់ដឹកនាំភូមិ ប្រជាការពារ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ផ្លូវបេតុង ១ខ្សែ មានប្រវែង ២.៧០៧ម៉ែត្រ ដែលយើងបានធ្វើពិធីបើកការដ្ឋាននៅភូមិពភ្លា និងភូមិអកនាគ សង្កាត់សង្ឃ័រ នៅពេលនេះ គឺបានឆ្លើយតបទៅនិងតម្រូវការចាំបាច់ចំពោះមុខរបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើផ្លូវ នេះក្នុងការប្រកបមុខរបរប្រចាំថ្ងៃ។
ឯកឧត្តមបន្ថែមថា សមិទ្ធផលទាំងនេះ និងសមិទ្ធផលផ្សេងៗទៀត ដែលបានលេចឡើងនៅក្នុងមូលដ្ឋានរបស់យើង គឺជាលទ្ធផលដែលកើតចេញពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែល ជាមនុញ្ញផល នៃគោលនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ទន្ទឹមនោះក៏អរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានសង្កាត់សង្ឃ័រយើងនេះ ដែលកន្លងមកតែងតែចូលរួមសហការយ៉ាងល្អប្រសើរជាមួយអាជ្ញាធរសង្កាត់ក្នុងការអភិវឌ្ឍមូលដ្ឋាន និងសូមឲ្យបងប្អូនបន្តនូវវប្បធម៌ដ៏ប្រពៃនេះ ជាពិសេសក្នុងដំណើរការស្ថាបនាផ្លូវថ្មីឲ្យទទួលបានជោគជ័យតាមការគ្រោងទុក និងចូលរូមថែរក្សាដើម្បីធានាឲ្យប្រើប្រាស់បានគង់វង្សយូរអង្វែង ។
ជាចុងបញ្ចប់ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់សង្ឃ័រទាំងអស់ ដែលកន្លងមកតែងតែចូលរួមសហការយ៉ាងល្អប្រសើរជាមួយអាជ្ញាធរសង្កាត់ក្នុងការអភិវឌ្ឍមូលដ្ឋាន និងសូមឲ្យបងប្អូនបន្តនូវវប្បធម៌ដ៏ប្រពៃនេះ ជាពិសេសសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមគាំទ្រ និងសហការក្នុងដំណើរការកសាងផ្លូវថ្មីនេះឲ្យទទួលបានជោគជ័យតាមការគ្រោងទុក ហើយក៏សូមឲ្យក្រុមជាងដែលទទួលបន្ទុកសាងសង់ ត្រូវយកចិត្តទុកដាក់ធានាឲ្យបាននូវបទដ្ឋានបច្ចេកទេស ដើម្បីផ្លូវរបស់យើងមានគុណភាព និងប្រើប្រាស់បានយូរអង្វែង៕
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង