ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា
May 02, 2023 អ្នកទស្សនា :

ខេត្តកណ្ដាល៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីកងកម្លាំងទាំង៣ ប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត និងកម្មករ-កម្មការិនី ជាច្រើននាក់។

ក្នុងឱកាសនោះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញអាននូវសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៧ ទិវាពលកម្មអន្ដរជាតិ ១ ខែឧសភា ឆ្នាំ២០២៣។

មានប្រសាសន៍សំណេះសំណាល ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានមានប្រសាសន៍ថា ខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៣ នាពេលនេះ បានប្រព្រឹត្តឡើងស្ថិតក្នុងស្ថានភាពដែលរាជរដ្ឋាភិបាល បានដឹកនាំប្រទេស រក្សាបានសន្តិភាព ឯករាជ្យ អធិបតយ្យ បូរណភាពទឹកដីពេញលេញ និងនៅក្នុងដំណាក់កាលចុងក្រោយនេះ បានគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ បានយ៉ាងល្អបំផុត ជាហេតុធ្វើឱ្យរក្សាបាន អាយុជីវិត រក្សាបានកំណើនសេដ្ឋកិច្ច រក្សាបានស្ថេរភាព សន្តិសុខ សុវត្ថិភាពសង្គមរឹងមាំ និងធ្វើឱ្យកិត្យានុភាពកម្ពុជា​កាន់តែល្បី។ លើសពីនេះ ឯកឧត្ដមបណ្ឌិត បន្តថា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួន ដោយបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ជូនទៅដល់កម្មករ កម្មការិនី។

នាឱកាសនោះដែរ លោក ធុល នាង ប្រធានមន្ទីរការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល បានឱ្យដឹងថា អ្នកវិនិយោគិនទាំងអស់ ដែលបានដាក់ទុនរកស៊ីនៅក្នុងខេត្តកណ្ដាល ដែលមានរោងចក្រ-សហគ្រាសសរុបចំនួន៤៨៣ និងមានកម្មករ-និយោជិត១៥៣ ៤០៥នាក់ (ស្រី១២០ ២០៦នាក់)៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ