រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំស្ដីពីការដាក់ដំណើរការកំពង់ផែតារាសាគរកម្ពុជា ខេត្តកោះកុង លក្ខណៈអន្តរជាតិ
May 03, 2023 អ្នកទស្សនា :

នៅថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំស្ដីពីការដាក់ដំណើរការកំពង់ផែតារាសាគរកម្ពុជា លក្ខណៈអន្តរជាតិ ក្រោមអធិបតីភាព លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោកស្រីអភិបាលរងខេត្ត បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន និងសូមគាំទ្រដល់កិច្ចដំណើរការរបស់កំពង់ផែតារាសាគរកម្ពុជា នៅខេត្តកោះកុង រដ្ឋបាលខេត្តនឹងស្នើសូមគោលការណ៍ពី លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងស្ថាប័នពាក់ព័ន្ធ ថាតើក្រសួងណាខ្លះនឹងត្រូវចូលរួមចុះពិនិត្យ និងវាយតម្លៃទីតាំងកំពង់ផែ។ រដ្ឋបាលខេត្តបន្តសហការ ជាមួយក្រុមហ៊ុនដើម្បីពិនិត្យនីតិវិធីក្នុងការដាក់ដំណើរការកំពង់ផែឱ្យស្របតាមច្បាប់វិនិយោគរបស់ប្រទេសកម្ពុជា និងបន្តសហការជាមួយក្រុមហ៊ុនពាក់ព័ន្ធដើម្បីរៀបចំសំណើរទៅក្រសួងពាក់ព័ន្ធ និងទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីមានមូលដ្ឋានច្បាស់លាស់ ក្នុងការរាយការណ៍ជូនដល់ លោកជំទាវអភិបាលខេត្ត រដ្ឋបាលខេត្ត និងរៀបចំកំណត់ហេតុលម្អិត នៃកិច្ចប្រជុំពិភាក្សាក្នុងថ្ងៃនេះ។ ក្រោយពិភាក្សាស្រាវជ្រាវ ស្របតាមផ្លូវច្បាប់ និងបទដ្ឋានបច្ចេកទេស ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត នឹងរៀបចំលិខិតគាំទ្រដើម្បីបើកដំណើរការជាផ្លូវការរបស់កំពង់ផែអន្តរជាតិ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ