ព្រឹកថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម ហេង សុថា អភិបាលខេត្តស្តីទី និងជាប្រធាន គណៈកម្មការដ្ឋបាល អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការអនុវត្តនីតិវិធីចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ក្នុងខេត្តក្រចេះ ។
ឯកឧត្ដម ហេង សុថា អភិបាលរងខេត្តមានប្រសាសន៍ណែនាំ និងជំរុញដល់ ក្រុមការងារវាល អាជ្ញាធរភូមិ ឃុំត្រូវបង្កើនសកម្មភាពរបស់ខ្លួនថែមទៀត ក្នុងការចុះវាស់វែងដីធ្លីនៅក្នុងតំបន់គោល ដៅឱ្យបានលឿនដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។
ឯកឧត្តម ហេង សុថា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ទាំងអស់ចូលរួមសហការឱ្យបានល្អក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរ ភូមិ ឃុំ គ្រប់លំដាប់ថ្នាក់ ដើម្បីសម្រួលការងារ និងដំណើរការបានល្អដោយរលូន៕
ប្រភព៖ រដ្ឋបាលខេត្តក្រចេះ