logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៤៧ អាណ​ត្តិទី៣ ឆ្នាំទី៤
39
25-April-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃអង្គារ ទី២៥  ខែមេសា ឆ្នាំ ២០២៣ ក្រុមប្រឹក្សាខេត្តរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៤៧  អាណ​ត្តិទី៣ ឆ្នាំទី៤របស់ក្រុមប្រឹក្សាខេត្តក្រចេះក្រោមអធិបតីភាព ឯកឧត្តម ហឿ ស៉ីយ៉ែម ប្រធាន ក្រុមប្រឹក្សា ខេត្ត និងឯកឧត្តម ដួង ពៅ អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ។

ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំ​ពោះ​មន្ទីរ​អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដែលបានរក្សាសន្តិសុខសណ្តាប់ធ្នាប់ សោភ័ណ្ឌភាព និង​សុខ​សុវត្ថិ​ភាពជូនបងប្អូនពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិ ដែលចូលមកទស្ស​នា​កម្សា​​​ន្ត​នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរគួរឲ្យគត់សម្គាល់ និងសូមចូលរួមអប​អរសា​ទរជា​មួ​យ​បង​ប្អូនប្រជាពលរដ្ឋ និងយុវជនដែលបានចូលរួមយ៉ាងផុលផុសក្នុងពិធីសង្រ្កានឆ្នាំថ្មី និងរក្សាអនាម័យ ដែលស្តែងឲ្យឃើញពីភាពសប្បាយរីករាយរបស់កម្ពុជា ក្រោមដំបូលសន្តិភាព និងគ្មានជំងឺរាលត្បាត និងសូមឲ្យបងប្អូនបន្តរក្សាអនាម័យបរិស្ថាន ដើម្បីត្រៀមទទួលព្រឹត្តិការបើកកីឡាស៊ីហ្គេម នៅពេល​ខាងមុខនេះ ហើយទន្ទឹមនោះខេត្តក្រចេះយើងក៏បានកិត្តិយសទទួលភ្លើងព្រះអគ្គិជ័យកីឡាផងដែរ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បន្តថានេះជាភ័ពសំណាងខេត្តទទួលបានស្ពានឆ្លងកាត់ទន្លេ១ខែ្ស និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនពីរាជរដ្ឋាភិបាល នាពេលថ្មីនេះ ប្រជាពលរដ្ឋខេត្តក្រចេះ ក៏ទទួ​ល​បាន​ផ្លូវតភ្ជាប់ខេត្តនិងឆ្ពោះទៅទីតាំងរម្មណីយដ្ឋានមួយចំនួន ដើម្បីបង្កើនវិស័យសេដ្ឋកិច្ចខេត្ត និងប្រជាជន ក្នុងនោះដែរសូមស្នើឲ្យមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្ទីរផែនការ សូម​ពិ​និត្យ​​​និងពន្លឿនលើការបើផ្តល់សាច់ប្រាក់ជូនគ្រួសារនិវត្តជន និងគ្រួសារទទួលបានប័ណ្ណសមធម៌ ឲ្យបា​នគម្លាតនិងមន្ត្រីរាជការស៊ីវិលដែរ ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ