សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បទល្មើស​នេសាទ អតីត​ឡូត៍​នេសាទ​លេខ​៩
February 07, 2017 អ្នកទស្សនា :

អតីត​ឡូត៍​នេសាទ​លេខ​៩ ស្ថិត​នៅ​បឹង​ក្រ​ពិត ក្នុង​ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ ដែល​មាន​បទល្មើស​នេសាទ​ជា​ច្រើន​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្នុង​នោះ​មាន នគរបាល កងរាជអាវុធហត្ថ ទាហាន រដ្ឋបាល​ជលផល​ខេត្ត​។ ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​នៅ វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៦ កុម្ភៈ ២០១៧ ដោយ​រឹបអូស​បាន​បទល្មើស​នេសាទ​ជា​ច្រើន​ប្រភេទ​រាប់​ពាន់​ម៉ែត្រ ព្រមទាំង​បាន​ចាក់​កូន​ត្រី ចម្រុះ​១៣០​គីឡូក្រាម​ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ​ផង​ដែរ ។

លោក ងួ​ន ប៊ុ​ណ្ណា​ន អភិបាលស្រុក​អូរ​រាំង​ឪ ប្រាប់​ឲ្យ​ដឹង​ថា ដោយសារ​តែ​មាន​កម្លាំង​ល្អ​បាន​រាយ​ការ​ន៍​ថា នៅ​បឹង​ក្រ​ពិត​ខាងលើ មាន​បទល្មើស​នេសាទ​ជា​ច្រើន​ព្រ​ង​ព្រាត ដើម្បី​ចាប់​យក​ត្រី​ធម្មជាតិ​នោះ ក្រោយ​ពី​ទទួល​បាន​នូវ​ដំណឹង​នេះ រូប​លោក​បាន​សុំ​គោលការណ៍​ពី​លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត និង​លោក ហៀ​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​មាន​វិធានការ​ចុះ​បង្ក្រាប​ដោយ​មិន​ឲ្យ​ម្ចាស់​បទល្មើស​នេសាទ ល្មើសច្បាប់​ទាំងនោះ​ដឹង​នោះ​ទេ​។ លោក ងួ​ន ប៊ុ​ណ្ណា​ន អភិបាលស្រុក​អូរ​រាំង​ឪ ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​ចុះ​ទៅ​នោះ​មានការ​ចូលរួម​ពី​កម្លាំង​របស់​អាជ្ញាធរ​ស្រុក​កោះសូទិន​ផង គ្រាន់តែ​ឃើញ​សមត្ថកិច្ច​នោះ ម្ចាស់​បទល្មើស​នេសាទ​បាន​សម្ងំ​ស្ងាត់​ឲ្យ​ឈឹង​មិនឃើញ​មាន​អ្នក​ណា​ម្នាក់​ចេញ​មុខ​នោះ​ឡើយ​។ សម្រាប់​លទ្ធផល​ដែល​បង្ក្រាបបាន​ក្នុង​នោះ​មាន​ដូច​ជា មាត់​លូ​ចំនួន​៩៨​មាត់ ស្បៃ​រត់​ប្រវែង​៤.៩០០​ម៉ែត្រ បង្គោល​ចំនួន​១.៧៦៤​ប​ង្គោល ព្រមទាំង​បាន​ចាក់​លែង​កូន​ត្រី​ចម្រុះ​ជាង​១០០​គីឡូក្រាម ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ​ផង​ដែរ ស្បៃ​រត់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បំផ្លាញ​ចោល ក្នុង​ទឹក​បឹង​រួម​ទាំង​បង្គោល​។

កន្លង​មក​នៅ​ពេល​ណា​ដែល​រូប​លោកទទួល​បាន​ព័ត៌មាន​ពី​បទល្មើស​នេសាទ​នៅ​បឹង​ក្រ​ពិត គឺ​តែងតែបាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ផ្ទាល់ចុះ​បង្ក្រាប​ជា​ច្រើន​លើក​រួច​មក​ហើយ​។ លោក​អភិបាលស្រុក​អូរ​រាំង​ឪ បញ្ជាក់​បន្ថែម​ថា ជាមួយ​នោះ​រូប​លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ សូម​ប្រើប្រាស់​ឧបករណ៍​នេសាទ​ណា ដែល​ច្បាប់​ជលផល​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បាន​ហើយ ។ ហើយ​ឧបករណ៍​ខុសច្បាប់​សូម​ឈប់​ប្រើប្រាស់ ធ្វើ​យ៉ាងណា​ដើម្បី​ថែរក្សា​និរន្តរភាព​ពពួក​មច្ឆជាតិ ឲ្យ​នៅ​គង់វង្ស​បាន​យូរអង្វែង​សម្រាប់​ក្មេង​ៗ​ជំនាន់​ក្រោយ​ទទួលទាន​ដោយ​មិន​ខ្វះខាត​នោះ​ឡើយ​៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ