រដ្ឋបាលខេត្តស្វាយរៀង ចុះពិនិត្យការរៀបចំពីធីប្រណាំងទូកខេត្តស្វាយរៀងប្រចាំឆ្នាំ២០១៨
October 25, 2018 អ្នកទស្សនា :

     នាព្រឹកថ្ងៃព្រហស្បតិ៍ ០១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ​២០១៨​នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការចូលរួមពី ឯកឧត្ដមអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាព និងលោក​អភិបាលស្ដីទីក្រុងស្វាយរៀង បានអញ្ជើញចុះពិនិត្យការរៀបចំដំឡើងវេទិកា នៅទីតាំងច្រាំងទន្លេវ៉ៃគោ នៅតាមបណ្ដោយទំនប់តាណេង ក្រុងស្វាយរៀង ដើម្បីស្វាគមន៍ភ្ញៀវជាតិ-អន្តរជាតិ ដែលនឹង​អញ្ជើញមកចូលរួមលេងកម្សាន្ត និងទស្សនាការប្រណាំងទូក នៅថ្ងៃទី២៨ ខែតុលា ខាងមុខនេះ។ 

     អនុគណៈកម្មការនីមួយៗ និងក្រុមការងារគ្រប់ផ្នែក កំពុងរៀបចំយ៉ាងសកម្ម ដើម្បីបង្ហើយការងារ​ដែលនៅសេសសល់ ធ្វើយ៉ាងណាឲ្យបានរួចរាល់ ក្នុងការត្រៀមទទួលភ្ញៀវជាតិ-អន្តរជាតិ និងផ្ដល់នូវ​ទស្សនីយភាពជូនបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី បានទស្សនាទិដ្ឋភាពទាំងស្រុង​នៃពិធីប្រណាំងទូក​ឆ្នាំនេះ ប្រកបដោយភាពសប្បាយរីករាយ និងសន្តិសុខសុវត្ថិភាពល្អប្រសើរនាថ្ងៃទី២៨ ខែតុលា ខាងមុខនេះ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ