អភិបាលរងខេត្តព្រះសីហនុ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិ​យុត្ត​ថ្មីៗពាក់ព័ន្ធនឹងការគ្រប់​គ្រងមន្រ្តី​រាជការស៊ីវិល
October 25, 2018 អ្នកទស្សនា :

     នាថ្ងៃព្រហស្បតិ៍ ០១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨​នេះ នៅសាលាខេត្តព្រះសីហនុ បានបើកសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តថ្មីៗពាក់ព័ន្ធនឹងការ គ្របគ្រងមន្រ្តីរាជការស៊ីវិល ក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថោ សេដ្ឋាណា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ។

     នៅក្នុងឱកាសនោះឯកឧត្តម ផៃ ប៊ុនវណ្ណ: អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា គិតត្រឹម​ដំណាច់ខែតុលា ឆ្នាំ២០១៨ ខេត្តព្រះសីហនុមានមន្ត្រីរាជការសរុបចំនួន ៣.៤៧៣នាក់ ក្នុងនោះស្រីចំនួន ១.២៩៥នាក់ មន្ត្រីរាជការក្របខណ្ឌប្រភេទ ក មានចំនួន ៩០៣នាក់ ស្រី ២២១នាក់ ក្របខណ្ឌប្រភេទ ខ មានចំនួន ១.២៩០នាក់ ស្រី ៤០៥នាក់ និងក្របខណ្ឌប្រភេទ គ ចំនួន ១.២៨០នាក់ ស្រី ៦៦៩នាក់ និងមន្ត្រីជាប់កិច្ច សន្យាចំនួន ២២៧នាក់ ស្រីចំនួន ៨៨ នាក់ ។ នៅក្នុងនោះផងដែរ រដ្ឋបាលខេត្តព្រះសីហនុ បានបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ ប្រាក់ឧបត្ថម្ភជូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ បានទាន់​ពេលវេលាក្នុងខែទីមួយ តាមប្រព័ន្ធអេឌីធឹម ។ ចំណែកការតម្លើងថ្នាក់ និងឋានន្តរស័ក្កិ ការតែងតាំងមុខតំណែង និងបញ្ចប់តំណែង និងការប្រគល់ភារកិច្ចជូនមន្រ្តីរាជ ការរៀបចំបម្រែបម្រួលផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និង​ស្ថានភាពគ្រួសាររបស់មន្ត្រីរាជការស៊ីវិល បានដំណើរការដោយរលូនទាន់ពេលវេលាប្រកបដោយតម្លាភាព ។ ជាមួយគ្នានេះ ឯកឧត្តម ថោ សេដ្ឋាណា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានមាន ប្រសាសន៍ថា សិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល គឺមានសារៈ​សំខាន់តាមគោលនយោបាយកំណែទម្រង់វិសយ័ទាំងបី របស់រាជរដ្ឋាភិបាល ពិសេសលើវិស័យ​កែទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ ដែលផ្តល់សិទ្ធិអំណាចដល់់រដ្ឋបាលរាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅថ្នាក់ ក្រោមជាតិ និងសេចក្តីណែនាំនិតិវិធីណែ នាំការគ្រប់គ្រងមន្ត្រីរាជការ ស៊ីវិល និងការរិយាល័យជំនាញ និងសេចក្តីណែនាំស្តីពីការគ្រប់គ្រងមន្ត្រីរាជការ ស៊ីវិលនៅថ្នាក់ ក្រោមជាតិ ។ ឯកឧត្តម បានបន្តថា សិក្ខា​សាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តថ្មីៗពាក់ព័ន្ធ នឹងការគ្របគ្រង មន្រ្តីរាជការស៊ីវិល ពិតជាមាន​សារៈសំខាន់​ស៊ីជម្រៅតាមគោលការណ៍បែបបទ និងនីតិវិធីគ្របគ្រង បញ្ចប់មន្ត្រីរាជការ ស៊ីវិលនៃការគ្រប​គ្រងបុគ្គលិកនៅថ្នាក់ក្រោមជាតិ តាមមន្ទីរខ្សែបណ្តោយ ។  

     រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ ក្នុងចក្ខុវិស័យនៃកែទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ រដ្ឋបាលភូមិ សង្កាត់ ដែលមានអភិបាលកិច្ចល្អជាស្នូលនៃផែនការអភិវឌ្ឍន៍ជាតិ និងបាន​ធ្វើ​ប្រតិភូ​កម្មសិទ្ធិអំណាចទៅឱ្យគណៈអភិបាលរាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សង្កាត់ ក្នុង​ការអនុវត្តការងារ​ប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាព សុខមាលភាព​ប្រជាពលរដ្ឋ ដោយអនុវត្តនៅក្រមសីលធម៌របស់មន្ត្រីបំរើសេវាសាធារណ:នៅថ្នាក់ក្រោមជាតិ បំពេញការងារកាន់តែល្អប្រសើរថែមទៀត ៕អែមមី ប្រភព៖

រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ