ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញជាអធិបតីបើកយុទ្ធនាការ"កាត់បន្ថយកាប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សា​យកន្រ្តកបរិស្ថាន"
April 08, 2023 អ្នកទស្សនា :

ព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រ​សួង​បរិស្ថាន សហការជាមួយរដ្ឋបាលខេត្តក្រចេះ រៀបចំយុទ្ធនាការ “កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្ត្រកបរិស្ថាន” នៅក្នុងខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយ​ក​នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន និងឯកឧត្តម ហង់ ចាន់ឌី អភិបា​ល​រងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត នៅទីតាំងមុខផ្សារសាមគ្គីក្រុងក្រចេះ ដោយមា​នការ​ចូល​រួមពី ឯកឧត្តម ថ្នាក់ដឹកនាំក្រសួងបរិស្ថាន លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាព​ពាក់​ព័ន្ធ យុវជន និងសិស្សានុសិស្សសរុបប្រមាណ ៣០០នាក់។

ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្ត បានឲ្យដឹងថា ៖ នាពេលបច្ចុប្បន្ន ប្រទេសនៅលើសកលលោ​ក​ទាំង​មូលកំពុងជួបប្រទះនឹងការប៉ះពាល់យ៉ាងខ្លាំងលើបញ្ហាបរិស្ថាន ជាពិសេសសំណល់ប្លាស្ទិក​ដែលបា​​នបង្កឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ពិភពលោក សង្គមជាតិ គ្រួសារ និងកូនចៅជំនាន់ក្រោយ ដោយ​ក្នុង១ថ្ងៃ។ជាក់ស្តែងនៅក្នុងខេត្តក្រចេះ ការប្រើប្រាស់សម្ភារៈម្ហូបអាហារ និងផលិតផលផ្សេងៗ បានប​ន្ស​​ល់​នូវកាកសំណល់យ៉ាងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ និងមានកើនឡើងគួរឱ្យកត់សម្គាល់ ដោយអត្រា​កំណើ​​នតម្រូវការរបស់ប្រជាជនកាន់តែច្រើនឡើង ហើយការទុកដាក់ និងវេចខ្ចប់កាក សំណល់សំរាម​ថង់​ប្លាស្ទិកពុំបានត្រឹមត្រូវល្អ សរបុប្រមាណជាង ៣តោន/១ថ្ងៃ ។

 

ឯកឧត្តមបន្តថា ៖ ស្ថិតក្នុងបញ្ហាប្រឈមខាងលើ ក្នុងនាមថ្នាក់ដឹកនាំខេត្ត បាននឹងកំពុងបន្តធ្វើការ​ផ្សព្វ​ផ្សា​យដល់ម​ន្ទីរ-អង្គភាពជុំវិញរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុ​សិស្ស ​និងបងប្អូនប្រជាពលរដ្ឋឱ្យចូលរួមខិតខំថែរក្សាអនាម័យ សម្អាតបរិស្ថានជាប្រចាំ និងរក្សា​សោភ័​ណ​​ភាពបរិស្ថានបន្ថែមទៀត តាមរយៈការចូល រួមទាំងអស់គ្នា អនុវត្តយន្តការស្អាតបី គឺស្អាតទឹក ស្អាត និងស្អាតខ្យល់ ។ ជាពិសេសត្រូវខិតខំ សិក្សាស្វែងយល់ពីផលប៉ះពាល់ដែលកើត​មកពីថង់ប្លាស្ទិកដែល​កំពុងនិយ​មប្រើប្រាស់ជាប្រចាំ ដោយរួមគ្នាខិតខំដោះស្រាយបញ្ហាសំណល់ប្លាស្ទិក សំដៅធ្វើអោ​យកា​​រប្រើ​ប្រាស់ប្លាស្ទិកត្រូវបានកាត់បន្ថយ មកតិចបំផុតតាមដែលអាចធ្វើបាន ។

 ឯកឧត្តម កែន សេរីរដ្ឋាលើកឡើងថាៈ «យុទ្ធនាការដែលបាន រៀបចំក្នុងថ្ងៃនេះ គឺជាការបំផុសស្មារតីរប​ស់​​សាធា​រណជនទូទៅ ឱ្យយល់ដឹងអំពីផល ប៉ះពាល់នៃសំណល់សំរាម ជាពិសេសគឺសំណល់ប្លាស្ទិក ដែលបង្ករគ្រោះថ្នាក់បំផុត ដល់សុខភាពមនុស្ស និងគុណភាពបរិស្ថាន និងជាឱកាសក្នុង​ការឆ្លុះ​បញ្ចាំ​ងពីឆ​ន្ទៈរួមគ្នា ដើម្បីកិច្ចគាំពារបរិស្ថាន និងបង្ហាញពីការយកចិត្តទុកដាក់ របស់ប្រជាជនទាំងអស់គ្នា ក៏ដូចជាប្រជាជនលើសកលលោក ដើម្បីបុព្វហេតុរួមចំណែកការពារ និងថែរក្សាគុណ ភាពបរិស្ថាន ភព​ផែ​នដីឱ្យឈានឆ្ពោះទៅរក្សានិរន្តរភាព និងភាពស្រស់បំព្រងសម្រាប់ មនុស្សបច្ចុប្បន្ន និងម​នុស្ស​ជំនាន់​ក្រោ​យៗ»។

ក្នុងនោះគណៈអធិបតី ក៏បានប្រគល់នូវសៀវភៅកម្ពុជា មាតុភូមិខ្ញុំ ដបទឹកបរិស្ថាន និងកន្រ្ដកបរិស្ថាន ជូនដល់​ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ចៅសង្កាត់ និងអ្នកចូលរួមក្នុងអង្គពិធី ព្រមទាំងចែកជូនដ​ល់​ប្រជា​ពលរដ្ឋ និងអាជីវករ ក្នុងផ្សារសាមគ្គី ដើម្បីរួមចំណែកកាត់បន្ថយថង់ប្លាស្ទិក ក្នុងជីវភាពប្រ​ចាំ​ថ្ងៃរបស់ពួកគាត់ផងដែរ ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ