ឯកឧត្តម គួច ចំរើន អនុញ្ញាតិឱ្យអគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តព្រះសីហនុ ចូលជួបសម្តែងការគួសម និងជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
April 08, 2023 អ្នកទស្សនា :

ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យឯកឧត្តម ឡៃ សួនឈាន អគ្គកុងស៊ុល នៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយម វៀតណាម ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្តែងការគួសម និងជូនពរក្នុងឱកាសពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣នាពេលខាងមុខ។

ឯកឧត្តម ឡៃ សួនឈាន អគ្គកុងស៊ុល នៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ អញ្ជើញជូនពររដ្ឋបាលខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីបង្កើនភាពជិតស្និតជាមួយគ្នា យើងបានជួបធ្វើការជាមួយគ្នា។ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ មានភារកិច្ចបំពេញការងារក្នុងខេត្តចំនួន ៦ មានដូចជា ខេត្តព្រះសីហហនុ កោះកុង កំពង់ស្ពី តាកែវ កំពត និងខេត្តកែប។

ការជូនពរឆ្នាំថ្មីនាពេលនេះជូនចំពោះថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ក្នុងមនោសញ្ចេតនាស្និតស្នាល ក្នុងនាមខេត្តជាប់ព្រំដែនជាមួយគ្នា។ ព្រមទាំងបានថ្លែងអំណរគុណរដ្ឋបាលខេត្តដែលបានជួយសម្របសម្រួលដល់អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ នាពេលកន្លងមកទទួលបានលទ្ធផលផ្លែផ្ការហូតមកដល់ពេលនេះ ខេត្តព្រះសីហនុ ជាខេត្តដែលធ្វើការអភិវឌ្ឍ លឿនឆាប់ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងជម្រុញទំនាក់ ទនង សាមគ្គីភាព មិត្តភាពកាន់តែជិតស្និត ហើយកងទ័ពជើងទឹកនៃប្រទេសទាំងពីរបានធ្វើការ ល្បាតរួមគ្នាលើផ្ទៃសមុទ្រ ដើម្បីបង្កាទប់ស្កាត់នូវរាល់ បទល្មើសនានាបានទាន់ពេលវេលា និងបានធ្វើការផ្លាស់ប្តូរពត៌មានពីគ្នាទៅវិញទៅមកបានយ៉ាងល្អប្រសើរ។

ក្នុងឱកាសនោះ ឯកឧត្តម ឡៃ សួនឈាន អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ បានជូនពរជូន ចំពោះឯកឧត្តម អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ មានសុខភាពល្អ គ្រប់ៗគ្នា និងគ្រប់ក្រុមគ្រួសារ។

 ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍អគ្គកុងស៊ុលវៀតណាម និងសហការរី ដែលបានអញ្ជើញជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានមកដល់នាពេល ខាងមុខ ជំនួសមុខឱ្យរដ្ឋបាលខេត្តសូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា -វៀតណាម និងបានផ្ញើសារ ជូនពររដ្ឋបាលខេត្ត។ កាលពីម្សិលមិញយើងបានទទួលគណៈប្រិតិភូខេត្ត បាល់លីវ និងខេត្តគៀនយ៉ាង ប្រទេសវៀតណាម។ ដោយឡែកខេត្តគៀនយ៉ាង និងខេត្តបាក់លីវ បានផ្សារភ្ជាប់ចងសម្ព័ន្ធភាពជាមួយខេត្តព្រះសីហនុ ផ្តល់ឱកាសដល់ប្រជាពលរដ្ឋ នៃខេត្តទាំងពីរ​បានផ្លាស់ប្តូរវប្បធម៌ បង្កើនសេដ្ឋកិច្ច តាមរយៈការដោះដូរទេសចរណ៍។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា កាលពីចុងឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំ​គណៈប្រតិភូចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៣ឆ្នាំ រវាងខេត្តព្រះសីហនុ និងខេត្តគៀនយ៉ាង ទន្ទឹមនោះយើងនឹងគ្រោងដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំជាមួយខេត្តបាក់លីវ ដើម្បីបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការដោះដូរទេសចរណ៍តាមផ្លូវសមុទ្រ ទាក់ទងនឹងវប្បធម៌ ប្រពៃណី ពិសេសពីកាអភិវឌ្ឍរវាងខេត្តទាំងពីរ។ កម្ពុជាមិនមានពូជស្រូវល្បាយទឹកសាប ទឹកប្រៃ ក៏ប៉ុន្តែខេត្តបាក់លីវមានពូជស្រូវ យើងចង់បានពូជស្រូវនេះយកមកធ្វើការដាំដុះដោ​យសារខេត្ត​ព្រះសីហនុ​មានតំបន់កសិកម្មជាប់នឹងទឹកប្រៃ។ កម្ពុជា និងវៀតណាមជាប្រទេសមានសុខសន្តិភាព ប្រជាពលរដ្ឋទទូលបានអត្ថប្រយោជន៍ពីសន្តិភាព មានទំនាក់ទំនងសេដ្ឋកិច្ច អាជីវកម្មប្រកបដោយឆន្ទះ យើងចង់ឃើញមានទំនាក់ទំនងខាងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងធ្វើផែនការជាក់លាក់ និង​ដោះដូរអ្នកវិនិយោគខេត្តព្រះសីហនុ ទៅធ្វើទស្សនកិច្ចសិក្សានៅខេត្តគៀនយ៉ាង និងបាក់លីវ និងសូម​ជូន​ពរឯកឧត្តមអគ្គកុងស៊ុល និងសហការីទទួលបានសុខភាពល្អ ក្នុងភារកិច្ចបំពេញកាទូតជាផ្លូវការនៅ​ខេត្តព្រះ​សីហនុ ទទួលបានជោគជ័យ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ