អភិបាលខេត្តប៉ៃលិន អញ្ជើញជាគណ:អធិបតី ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និង​លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នំា២០២២ របស់​ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
April 08, 2023 អ្នកទស្សនា :

ប៉ៃលិន៖ នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គ​ស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នង​ការនគរបាលជាតិ និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាគណ:អធិបតី ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នំា២០២២ របស់​ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាននគរបាលជាតិ ។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជម្រុញ និង​លើកទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀតលើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងពង្រឹង​ការអនុវត្តគោលនយោបាយ (ភូមិ ឃុំ មានសុវត្ថិភាព) នៅតាមក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេស​ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នឹងត្រៀមជានិច្ច ដើម្បីបង្ការ និងទប់ស្កាត់រាល់ករណីបទល្មើសនានា ដោយត្រូវដាក់កម្លាំងការពារល្បាតតាមទីកន្លែងកំសាន្តនានា មួយវិញទៀតតាមគ្រប់គោលដៅ តាម​បណ្តាអធិការដ្ឋាននគរបាល និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ត្រូវតែមានមន្ត្រីនៅ​ប្រចាំការ ២៤ម៉ោង /២៤ម៉ោង ដើម្បីត្រៀមដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋនៅក្នុងមូ​លដ្ឋាន​របស់ខ្លួន បានទាន់ពេលវេលា ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជា​តិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣ នាពេលខាងមុខ អាជ្ញាធរ និងកងកម្លាំងគ្រប់​ជាន់​ថ្នាក់ ត្រូវពង្រឹងសន្តិសុខឱ្យបានល្អ ពីព្រោះបងប្អូនប្រជាពលរដ្ឋយើងមកលេងកំសាន្តច្រើន ដូច្នេះ​កងកម្លាំងសមត្ថកិច្ចត្រូវឈរនៅតាមគោលដៅទីប្រជុំជន ដើម្បីសម្រួលចរាចរណ៍ក្នុ​ងការធ្វើដំណើរ​របស់ពលរដ្ឋ កុំឱ្យមានការកកស្ទះ និងបន្តយកចិត្តទុកដាក់លើបញ្ហាសណ្ដាប់ធ្នាប់ សន្តិសុខសង្គម បញ្ហាអនាម័យបរិស្ថាន នៅតាមទីវត្តអារ៉ាម និងតាមបណ្តាតំបន់ទេសចរណ៍នានា ក្នុងខេត្តផងដែរ ។

 

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានផ្តល់អនុសាសន៍ណែ​នាំដល់​កម្លាំ​ងសមត្ថកិច្ចគ្រប់មូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តអនុវត្តន៍តួនាទីភារកិច្ចប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ប្រកាន់ឱ្យខ្ជាប់ខ្ជួនបទបញ្ជានានា របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសូមឱ្យកងកម្លាំ​ង​នគរបា​លទាំងអស់ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយពីបញ្ហាគ្រឿងញៀន ការជួញដូរមនុស្សខុសច្បាប់ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្មេងទំនើង អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងបម្រើសេវាសាធា​រណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ជាពិសេសបន្តអនុវត្តន៍នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីនាំមកនូវសេចក្ដីសុខសាន្ត និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសននោះដែរ ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ ក៍បានមានប្រសាសន៍ស្នើដល់កម្លាំងនគរបាលគ្រប់មូលដ្ឋាន ត្រូវត្រៀមកម្លាំងដើម្បីការពារនូវព្រឹត្តិការណ៍សំខាន់ៗនាពេលខាងមុខ ពិសេសការធានារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព រួមទាំងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឱ្យទទួលបានជោគជ័យ និងមានសុវត្ថិភាព។

បើតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ  ស្នងការនគរបាលខេត្ត បានឱ្យដឹងថា៖ នៅឆ្នាំ២០២២ ១-បទល្មើសព្រហ្មទណ្ឌមានចំនួន ៥២/៦៦លើក ថយចុះ ២១% បើប្រៀបធៀបទៅ​នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដោយមានការបង្ការ ទប់ស្កាត់ និងបង្ក្រាប ដូចជា៖ ល្បែងស៊ីសង ល្បែងអនឡាញខុសច្បាប់ ការប្រើប្រាស់ និងរក្សាអាវុធខុសច្បាប់ ហិង្សាដោយចេតនា និងបទល្មើសលួច ២-កិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ចំនួន ៣៤លើកឃា​ត់ខ្លួន​ជន​សង្ស័យចំនួន ៩៣នាក់ (ស្រី ១៨នាក់) និងបានបង្ក្រាបករណ៍ប្រើប្រាស់ដោយខុសច្បា​ប់​នូវសារធាតុញៀនចំនួន ១៧លើក ឃាត់ខ្លួនជនសង្ស័យចំនួន ៣៦នាក់(ស្រី ០៥នាក់) ដកហូត​វត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ១៥៧កញ្ចប់(៨៣៨.៣ក្រាម) កេតាមីនចំនួន ០៤កញ្ចប់ (៧.៤១ក្រាម) មេតំហ្វេតាមីនចំនួន ១,៦៥២គ្រាប់(១៥៧.៩៩ក្រាម) ថ្នាំញៀនប្រភេទគ្រាប់​ពណ៌​សូកូឡាចំនួន ០៥គ្រាប់ ១.៧៦ក្រាម)និងមធ្យោបាយសម្ភារៈសម្រាប់ជក់មួយចំនួន និងបានកសាងសំ​ណុំរឿងបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត និង៣-ករណីគ្រោះថ្នាក់​ចរាចរណ៍ មានចំនួន (២៦/២៨លើក) ថយចុះ០២លើក ស្មើនឹង ៧% ប៉ុន្តែចំនួនមនុស្សស្លាប់កើនចំនួន ០៥នាក់ ស្មើនឹង ៧១% (១២/០៧នាក់) រងរបួសថយចំនួន ១២នាក់ ស្មើនឹង ២៦% (៣៤/៤៦នាក់) ខូចខាតម៉ូតូចំនួន៣០គ្រឿង និងរថយន្តចំនួន ១៥គ្រឿង ដែលបង្កឡើងដោយម៉ូតូនិងម៉ូតូ រថយន្តនិងម៉ូតូរថយន្តនិងរថយន្ត រថយន្ត ឬម៉ូតូនិងអ្នកថ្មើរជើង ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ