ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីឆ្លងសមិទ្ធផលនានា ក្នុងវត្តពិសីឧត្តម នៅស្រុកកោះធំ
April 08, 2023 អ្នកទស្សនា :

ខេត្តកណ្តាល ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធាពិសេកព្រះអង្គធំ ព្រះភ្នែនបីម៉ែត្រ និងឆ្លងសមិទ្ធផលនានា នៅវត្តពិសីឧត្តម ហៅវត្តព្រែកឬស្សី ស្ថិតនៅឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ដោយមានការចូលរួមពី អភិបាលស្រុកកោះធំ ព្រះសង្ឃ អាចារ្យ គណៈកម្មាធិការវត្ត និងមន្រ្តីសាលាស្រុកជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត បានមានប្រសាសន៍ថា តម្លៃនៃសន្តិភាព មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សុខដុមនីយកម្ម និងការអភិវឌ្ឍ រីកចម្រើន ទាំងផ្នែកអាណា និងពុទ្ធចក្រ។ សមិទ្ធផលទាំងឡាយដែលកើតចេញនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ ក៏កើតចេញដោយសារប្រទេសជាតិមានសុខសន្តិភាព ពិសេសសមិទ្ធផលទាំងឡាយ ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ ផ្តើមចេញពីកត្តាសុខសន្តិភាពនេះហើយ។

ឯកឧត្តម អភិបាលរងខេត្ត បានពាំនាំការសួរសុខទុក្ខ និងផ្តាំផ្ញើរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត ដល់លោកយាយ លោកតា និងបានកោតសរសើរដល់ពុទ្ធបរិស័ទ​ គណៈកម្មការ អាចារ្យ ជាពិសេសអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងវត្តពិសីឧត្តមនេះ ឱ្យបានល្អប្រសើរ ទន្ទឹមនឹងនោះប្រជាពលរដ្ឋមានឱកាសកសាងបុណ្យកុសល ដែលឆ្លុះបញ្ចាំងឱ្យឃើញថា ប្រជាពលរដ្ឋមានជីវភាពរធូរធាររស់នៅប្រកបដោយភាពសុខសាន្តក្រោមម្លប់សន្តិភាព។

ឯកឧត្តម អភិបាលរងខេត្ត បានបន្ថែមថា អាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អ និងថែរក្សាសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ផងដែរ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ