ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញទទួលជួបសំណេះសំណាលជាមួយ គណៈប្រតិភូខេត្តអានយ៉ាង ប្រទេសវៀតណាម
April 08, 2023 អ្នកទស្សនា :

ខេត្តកណ្តាល ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល អញ្ជើញទទួលជួបសំណេះសំណាល់ជាមួយ គណៈប្រតិភូខេត្តអានយ៉ាង ប្រទេសវៀតណាម ដឹកនាំដោយ ឯកឧត្តម ជូ តីនគៀត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង។

នាឱកាសនោះ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ប្រតិភូវៀតណាម ដែលបានមកជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលដ៏ឆាប់ខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ អភិបាលរងខេត្ត ក៏បានជំរុញដល់ភាគីវៀតណាម ខេត្តអានយ៉ាង សូមបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានកាត់តែប្រសើរថែមទៀត ដើម្បីឱ្យព្រំដែនប្រទេសទាំងពីរ កម្ពុជា វៀតណាម ក៏ដូចជា ព្រំដែនខេត្តកណ្ដាល និងខេត្តអានយ៉ាង ឱ្យក្លាយជាបន្ទាត់ព្រំដែនសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ។

ជាការឆ្លើយតប ឯកឧត្តម ជូ តីនគៀត បានយល់ស្របទៅនឹងការលើកឡើងរបស់ភាគីខេត្តកណ្ដាល ហើយភាគី ខេត្តអានយ៉ាង សន្យាថា នឹងខិតខំជំរុញកិច្ចសហប្រិតបត្តិការរវាងខេត្តទាំង២ ឱ្យកាន់តែប្រសើរ និងរឹងមាំថែមទៀត ដោយឈរលើទស្សនឯកភាពគ្នា ពិសេសធ្វើខិតខំធ្វើយ៉ាងណាឱ្យព្រំដែននៃខេត្តទាំង២ ក្លាយជាព្រំដែនសន្តិភាព និងទប់ស្កាត់ឱ្យបាន ចំពោះបទល្មើសតាមបន្ទាត់ព្រំដែន ដើម្បីផលប្រយោជន៍ដល់ខេត្តទាំងពីរ ពិសេសប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន ឱ្យមានជីវភាពកាន់តែរីកចម្រើនផងដែរ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ