អភិបាលខេត្តតាកែវ អញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូខេត្តគៀងយ៉ាង ប្រទេសវៀតណាម ចូលជួបសម្ដែងការគួរសម
April 07, 2023 អ្នកទស្សនា :

ខេត្តតាកែ ៖​ នៅថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ ២០២៣​ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយអភិបាលរងតាកែវ និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញទទួលជួបសំណេះសំណាលជាមួយ ឯកឧត្តម ម៉ាយ វាំងហ្វិញ អនុលេខាប្រចាំការគណកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្តគៀងយ៉ាង​ ចូលជួបសម្ដែងការគួរសម និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣ នាពេលខាងមុខនេះ។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្តតាកែវ បាន​លើកឡើងពីប្រទេសកម្ពុជា និងត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នៅខែក្រោយនេះ និងគោរពអញ្ជើញ​បងប្អូនភ្ញៀវជាតិ​ និងអន្តរជាតិទាំងអស់ ចូលរួមទស្សនា​ឱ្យច្រើនកុះករ​ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ខាងមុខនេះ។

ឯកឧត្តម អភិបាលខេត្ត​ បន្ដថា ដោយកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់​ ក៏ដូចជា ការលើកកម្ពស់វិស័យកីឡា​កម្ពុជា ឱ្យកាន់តែរីកចម្រើន​ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃម្ពុជា បានបើកឱ្យប្រជាពលរដ្ឋ អ្នកគាំទ្រជាតិ​ និងអន្តរជាតិ​ទាំងអស់ ចូលរួមទស្សនាដោយសេរី ដោយមិនគិតថ្លៃអ្វីឡើយ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ