រដ្ឋបាលខេត្តស្វាយរៀង ពង្រឹងសមត្ថភាពដល់មន្ត្រី លើបញ្ហាយេនឌ័រ និងសមធម៌សង្គមក្នុងភាពជាអ្នកដឹកនាំ
October 25, 2018 អ្នកទស្សនា :

     រដ្ឋបាលខេត្តស្វាយរៀង បានសហការជាមួយលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការ​អភិវឌ្ឍតាម​បែប​ប្រជា​ធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ. ប) រៀបចំវគ្គបណ្ដុះបណ្ដាលជាកាតព្វកិច្ច ស្ដីពីការលើកកម្ពស់បរិយាប័ន្ន និងសមធម៌សង្គមក្នុងភាពជាអ្នកដឹកនាំ កាលពីថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំនាគព័ន្ធ អគារ ឆ សាលា​ខេត្ត​ស្វាយរៀង ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ គឹម ស៊ីផាត់ អគ្គនាយក នៃអគ្គនាយកដ្ឋាន​សមធម៌យេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រសួងកិច្ចការនារី និងមានការអញ្ជើញចូលរួមពីឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលរងខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប និងមន្ត្រីពាក់ព័ន្ធថ្នាក់ខេត្ត សរុប ៣៩នាក់ ស្រី ១៨នាក់ ។

      សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹង និងការផ្លាស់​ប្ដូរនូវ​ឥរិ​យាបថរបស់ថ្នាក់ដឹកនាំជាបុរស ដោយផ្ដោតការយកចិត្តទុកដាក់បន្ថែមទៀតលើបញ្ហាយេនឌ័រ បរិយា​ប័ន្ន និងសមធម៌សង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសម្របសម្រួលឲ្យថ្នាក់ដឹកនាំ​មានលទ្ធភាពរៀបចំ​អនុវត្ត​​គម្រោងសកម្មភាព និងវិភាជន៍ថវិកា ដែលផ្ដល់ផលជាវិជ្ជមានពិតប្រាកដដល់ស្ត្រី និងក្រុមងាយរងគ្រោះ​ផ្សេងៗទៀត៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ