ស្នងការនគរបាលខេត្តកែប ផ្សព្វផ្សាយពង្រឹងការអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព
October 24, 2018 អ្នកទស្សនា :

     នាព្រឹកថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ ដោយអនុវត្តន៍តាមផែនការនែនាំរបស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការ​នគរបាល​ខេត្ត សមាជិកចុះជួយសង្កាត់អូរក្រសារ ក្រុងកែប អាជ្ញាធរមូលដ្ឋាន និងប៉ុស្តិ៍រដ្ឋបាលសាមុី បានធ្វើការ​ផ្សព្វផ្សាយ​គោល​នយោបាយភូមិ ឃុំមានសុវត្ថិភាពចំនួន២លើក ដល់ប្រជាពលរដ្ឋក្នុងមូល​ដ្ឋានដែលមានអ្នក​ចូល​រួមចំនួន៤៨០នាក់។  ក្នុងពិធីទាំងពីរលើកខាងលើអ្នកចូលរួមបានស្តាប់នូវការពន្យល់​ស្តីពីផលប្រយោជន៍​នៃសេវាច្រកចេញចូលតែមួយនៅតាមឃុំ សង្កាត់ដែលមានភាពងាយ​ស្រួលក្នុងការបំរើសេវាសាធារ​ណ:ជូន​ប្រជាជន​ក្នុងមូលដ្ឋានក្នុងខេត្ត។ ជាមួយគ្នានោះដែរ អ្នកចូលរួមក៏បានស្តាប់នូវការអំពាវនាវអំពីវិធានការណ៍ បង្ការ ទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ័,ការប្រើប្រាស់ ជួញដូរគ្រឿងញៀនខុសច្បាប់, ការគោរពអនុវត្តន៍ច្បាប់​ចរាចរណ៍​ផ្លូវគោកនិងអំពើល្មើសច្បាប់ផ្សេងៗផងដែរ៕ រតនា

ប្រភព៖ ស្នងការនគរបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ