អាជ្ញាធរខេត្តព្រៃវែង​ រៀបចំពិធីក្រុងពាលី​ ដើម្បីត្រៀមពិធីបំបែកឯតទគ្គកម្មពិភពលោកទូក"ង"​ វែងជាងគេលើលោក​ នាខែវិច្ឆិការខាងមុខនេះ
October 23, 2018 អ្នកទស្សនា :

    នៅព្រឹកថ្ងៃអង្គារ​ ១៤កើតខែអស្សុជ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២ត្រូវនឹងថ្ងៃ២៣ ខែតុលា ឆ្នាំ២០១៨ នេះ​ ឯកឧត្តម​ ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមជាមួយ​ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ ព្រមទាំងក្រុមការងារផលិតទូក "ង "វែងជាងគេបានរៀបចំពិធី សែនក្រុងពាលី នៅទីតាំង អតីតកំពង់ចម្លងអ្នកលឿងត្រើយខាងកើត​ ក្រោមអធិបតីភាព លោកជំទាវ ញ៉ែម សាខន ស ខេង ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ និងក្រុមការងារដែលនឹងត្រៀមរៀបចំពិធី បំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក នាខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។

​   សូមបញ្ជាក់ថា​ ពិធីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកទូក"ង"​ វែងជាងគេ នឹងប្រព្រឹត្តទៅ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ចាប់ផ្តើមពីម៉ោង ៦:០០ព្រឹក នៅតំបន់ប្រជុំជន អ្នកលឿងត្រើយខាងកើត នៅក្នុងឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ក្រោមអធិបតី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ។ ជាមួយគ្នានោះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា ,តំណាង Guinness World Records, ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកំលាំងប្រដាប់ អាវុធ ស.ស.យ.ក សិស្ស និស្សិត ព្រមទាំងប្រជាពលរដ្ឋជាច្រើនទៀត។​ បន្ថែមលើសពីនេះក្នុងពិធី បំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក ទូក "ង "វែងជាងគេ នោះដែរ ក៏នឹងមានការ ប្រណាំងទូក" ង "ខេត្តព្រៃវែងផងដែរ។

​   គួររំលឹកថា ទូក "ង "វែងជាងគេឈ្មោះថា “ កម្ពោជិកបុត្តាខេមរាតរី ” ត្រូវបានផ្តួចផ្តើមកសាង ឡើងដោយឯកឧត្តម​ ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក ៣ ខេត្ត ( ព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ ) និងជាប្រធានគណៈកម្មការផលិតទូក "ង "វែងជាងគេនេះ និងការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្ស និស្សិត ស.ស.យ.ក ព្រមទាំងបងប្អូនប្រជាពលរដ្ឋរាប់ពាន់នាក់ ទូទាំង ព្រះរាជាណាចក្រកម្ពុជា ផងដែរ៕​ គឹមអាន

ប្រភព៖​ រដ្ឋបាលខេត្តព្រៃវែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ