រដ្ឋបាលខេត្តកោះកុង និងការិយាល័យអប់រំស្រុក ចែកអំណោយសំភារៈសិក្សាដល់សិស្ស៤០០នាក់
October 22, 2018 អ្នកទស្សនា :

     នាព្រឹកថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ លោក ផៃធូន ផ្លាមកេសន អភិបាលរង ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីចែកអំណោយសំភារៈសិក្សាដល់សិស្សានុសិស្ស ប្រមាណ៤០០នាក់ នៅក្នុងឃុំឬស្សីជ្រុំ​ ដែលរៀបចំដោយរដ្ឋបាលស្រុកថ្មបាំង សហការជាមួយការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងគាំទ្រដោយក្រុមហ៊ុនមិត្តហ្វូន ព្រមទាំងមានការចូលរួមពី លោកមេឃុំឬស្សីជ្រុំ លោកគ្រូ អ្នកគ្រូ តំណាងក្រុមហ៊ុនមិត្តហ្វូន មន្រ្តីរាជការសាលាស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកថ្មបាំង និងសិស្សានុសិស្ស។    

​    លោកអភិបាលរងខេត្ត បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត រដ្ឋបាលស្រុក សូមថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនឯកជន ដែលបានចូលរួមចែករំលែកសម្ភារៈសិក្សា ដល់សិស្សានុសិស្សទាំងអស់ ជាការរួមចំណែកកាត់បន្ថយនូវការចំណាយ របស់មាតា បិតាសិស្ស ហើយក៏ជាការចូលរួមចំណែកក្នុងសង្គម ជាវប្បធម៌ ចែករំលែកដ៏ធំធេងផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ