ខេត្តព្រះសីហនុ​ បន្តស្វាគមន៍បណ្តាក្រុមហ៊ុនជាតិ​ និងអន្តរជាតិវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស
October 21, 2018 អ្នកទស្សនា :

     ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា​ អាជ្ញាធរខេត្តស្វាគមន៍ចំពោះអ្នកវិនិយោគស្របច្បាប់ទាំងអស់មកពីគ្រប់បណ្តាប្រទេសនានា ដែលចង់មកបណ្តាក់ទុននៅខេត្តព្រះសីហនុ។​ ឯកឧត្តមថ្លែងដូច្នេះក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នាវរវាងសភាពាណិជ្ជកម្មខេត្តព្រះសីហនុជាមួយក្រុមហ៊ុន.Yunnan Hui He Groupរបស់ខេត្តយូណាន់ ប្រទេសចិនលើ គម្រោងវិនិយោគសួនឧស្សហកម្មថាមពលនៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃសៅរិ៍ ទី២០ខែតុលាឆ្នាំ២០១៨ នៅសាលាខេត្តព្រះសីហនុ។

​    លោក Mo Fei នាយកក្រុមហ៊ុនYunnan Hui He Group មកពីខេត្តយូណាន់បានប្រមើលមើលឃើញថា ខេត្តព្រះសីហនុ ពិតជាមានសក្តានុពល​ និងសក្តិសមបំផុតសំរាប់សហប្រតិបត្តិការក្នុងការវិនិយោគនេះ។​ លោក បានបង្ហាញសុទិដ្ឋិនិយមថា ក្រុមហ៊ុនរបស់លោក នឹងអាចប្រតិបត្តិការបាននៅលើទឹកដីខេត្តព្រះសីហនុ។

​   សូមបញ្ជាក់ថា​ ក្រុមហ៊ុន Yunnan Hui He Group​ គ្រោងបង្កើតរោងចក្រផលិត​ អំពូលភ្លើងប្រើពន្លឺព្រះអាទិត្យ,​ អំពូលLED,​ សម្ភារៈអគ្គីសទំនើប SMART ENERGY។​ ​

​  គួររំលឹកថា​ នៅខេត្តព្រះសីហនុ បច្ចុប្បន្ន មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ទីតាំង និងបានផ្តល់ការងារជូនពលរដ្ឋរាប់ម៉ឺនកន្លែងផងដែរ។ តំបន់សេដ្ឋកិច្ចពិសេសទាំង៤នោះរូមមាន៖១.តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ, ២.តំបន់សេដ្ឋកិច្ចពិសេស Adwood នៅស្រុកស្ទឹងហាវ, ៣.តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅឃុំបិតត្រាំងស្រុកព្រៃនប់, ៤.តំបន់សេដ្ឋកិច្ចពិសេស ចេង ជាង ដែលទើបបង្កើតថ្មីមួយទៀតនៅស្រុកព្រៃនប់៕​ គឹមអាន

ប្រភព៖​ រដ្ឋបាលខត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ