ខេត្តកែប​ ដាក់សម្ពោធស្តូបមិត្តភាពកម្ពុជា~វៀតណាមដាក់អោយប្រើប្រាស់ជាផ្លូវការ
October 20, 2018 អ្នកទស្សនា :

     ​ នាព្រឹកថ្ងៃសៅរ៍​​ ១១កើត​ ខែអស្សុជ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី២០ខែតុលា ឆ្នាំ២០១៨​ រដ្ឋបាលខេត្តកែបបានសម្ពោធស្តូបមិត្តភាពកម្ពុជា~វៀតណាម​ និងសមិទ្ធផលមួយចំនួនរបស់ខេត្តកែប​ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ ក្រោមអធិបតីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ គណ:ប្រតិភូ ឯកឧត្តម លោកជំទាវអមដំណើរ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្ត ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង១,៥០០​នាក់។ ​

​    សូមបញ្ជាក់ថា​ ស្តូបមិត្តភាពកម្ពុជា~វៀតណាម​ និងសមិទ្ធផល​ ដែលសម្ពោធនាពេលនេះគឺមានទីតាំង ស្ថិតនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន វិមានឯករាជ្យ ក្រុងកែប​ ខេត្តកែប៕​ គឹមអាន

ប្រភព៖​ រដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ