ខេត្តសៀមរាបបន្តបង្កើនសក្តានុពលក្នុងការប្រើប្រាស់អំពូលបំភ្លឺ​ LED តាមដងផ្លូវដើម្បីរួមចំណែកការពារបរិស្ថានអោយកាន់តែល្អប្រសើរ
October 20, 2018 អ្នកទស្សនា :

     ខេត្តសៀមរាប​ បានរៀបចំប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ ឆ្លាតវៃ LED និងប្រព័ន្ធសុវត្ថិភាពចរាចរណ៍ក្នុងក្រុងសៀមរាប​ តាមរយៈការបន្តសហប្រតិបត្តិការជាមួយក្រុមហ៊ុនមីនីបៀប្រទេសជប៉ុន ដែលធ្វើឡើងក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងារនារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ រវាងឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ជាមួយ Mr. Yoshihisa Kainuma អគ្គនាយក ក្រុមហ៊ុនមីនីបៀ ប្រទេសជប៉ុននៅសាលាខេត្តសៀមរាប។ ​

​    កិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀ ខូអិលធីឌី ជាមួយខេត្តសៀមរាបគឺអនុលោមតាមកិច្ចព្រមព្រៀងរវាងក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា តំណាងដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា តំណាងដោយឯកឧត្តម Yuji KUMAMARU ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេ ញសមត្ថភាព កាលពីថ្ងៃទី ១១ ខែមេសា ឆ្នំ២០១៤នៅរាជធានីភ្នំពេញ។ ​

​     ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាបបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះMr. Yoshihisa Kainuma អគ្គនាយក ក្រុមហ៊ុនមីនីបៀ ប្រទេសជប៉ុនដែលបានបន្តកិច្ចសហប្រតិបត្តិការរវាងខេត្តសៀមរាបជាមួយនិងក្រុមហ៊ុន ហើយឯកឧត្តមបណ្ឌិតក៏បានស្នើឲ្យមានកិច្ចសហប្រតិបត្តិការក៏ដូចជាការវិនិយោគទុនបន្ថែមទៀតលើគ្រប់វិស័យផងដែរ។ ​

​    សូមបញ្ជាក់ថា​ តាមរយៈកិច្ចសហប្រតិបត្តិការនេះ​ ក្រុមហ៊ុនបានផ្តល់អំពូលប្រភេទ LED ចំនួនសរុប ១៩៥០គ្រាប់​ ហើយ ខេត្តបានដំឡើងនិងបំពាក់នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាបជាពីរដំណាក់កាលដូចជា ៖ ដំណាក់កាលទី១ : បានដំឡើងនិងបំពាក់អំពូលចំនួន១១០០គ្រាប់ ដោយបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅ ចុងខែមីនា ឆ្នាំ២០១៧ និងបានដាក់ឲ្យដំណើរការ។ ដំណាក់កាលទី២ : បានដំឡើងនិងបំពាក់អំពូលចំនួន៨៥០គ្រាប់ ដោយបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅ ខែធ្នូ ឆ្នាំ២០១៧ តែដាក់ឲ្យដំណើរការនៅឆ្នាំ២០១៨នេះ។ ​ បើទោះជាខេត្តសៀមរាបបានដំឡើងនូវអំពូលប្រភេទ LED ចំនួនសរុប ១៩៥០គ្រាប់ នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាបជាស្ថាបពរហើយក៏ដោយ ក៏នៅតែមានការខ្វះមួយចំនួនទៀត ដូចនេះខេត្តបានស្នើសុំដល់ក្រុមហ៊ុនបន្ថែមចំនួន ៥០០គ្រាប់ថែមទៀតផងដែរ៕​ គឹមអាន

ប្រភព៖​ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ