រដ្ឋបាលខេត្តសៀមរាប​ អនុញ្ញាតអោយប្រតិភូសាធារណៈរដ្ឋឥណ្ឌូនេស៊ីចូល​ជួបសម្ដែងការគួរសម
October 20, 2018 អ្នកទស្សនា :

    លោក​ លី​សំរឹទ្ធ អភិបាលរង​ ខេត្តសៀមរាប​ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ បណ្ឌិត​ ឃឹម​ ប៊ុនសុង​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ បានអនុញាតអោយគណៈប្រតិភូសាធារណរដ្ឋឥណ្ឌូនេស៊ីចំនួន ២រូបដែលដឹកនាំដោយឯកឧត្ដម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ឥណ្ឌូនេស៊ីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម​ និងពិភាក្សាការងារកាលពីរសៀលថ្ងៃសុក្រ១០កើត ខែអស្សុជ ឆ្នាំ ច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ ១៩ ខែតុលា ឆ្នាំ ២០១៨ ដោយមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត អនុប្រធានមន្ទីរទេសចរណ៍ខេត្ត និងអភិបាលរងក្រុងសៀមរាបផងដែរ។ កិច្ចជួបពិភាក្សា និងសម្ដែងការគួរសមនេះបានផ្ដោតសំខាន់ទៅលើ វិស័យទេសចរណ៍ វប្បធម៌ អបរំ វិនិយោគ ឧស្សាហកម្ម ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀតផងដែរ។

​   ជាមួយគ្នានេះលោក លី សំរឹទ្ធ បានសំណូមពរឲ្យ ឯកឧត្ដម Sudirman Haseng បន្តរឹតចំណងមិត្តភាពរវាងខេត្តសៀមរាប និងស្ថានទូឥណ្ឌូនេស៊ី ផ្លាស់ប្ដូរ និងផ្ដល់បទពិសោធន៍ការងារអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយចេរភាព។

​   ទន្ទឹមនឹងនោះ ឯកឧត្ដម Sudirman Haseng បានស្នើសុំថ្នាក់ដឹកនាំខេត្តដើម្បីធ្វើការតាំងពិព័ណ រវាងវប្បធម៌ឥណ្ឌូនេស៊ី និងកម្ពុជា ក្នុងខេត្តសៀមរាបក្នុងកំឡុងខែ មេសា ឆ្នាំ ២០១៩ខាងមុខនេះដើម្បីឲ្យការទំនាក់ទំនង និងសម្ដែងសិល្បៈវប្បធម៌ដើម្បីឲ្យការទំនាក់ទំនងយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ៕​ គឹមអាន

ប្រភព៖​ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ