រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រកាសគណៈកម្មាធិការ ជំរឿនទូទៅប្រជាជនប្រចាំខេត្ត និងផ្សព្វផ្សាយផែនការសកម្មភាពជំរឿននៅកម្ពុជាឆ្នាំ២០១៩
October 19, 2018 អ្នកទស្សនា :

     នាព្រឹកថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រកាសគណៈកម្មាធិការជំរឿនទូទៅប្រជាជនខេត្ត និងផ្សព្វផ្សាយផែនការសកម្មភាពជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការជំរឿនទូទៅប្រជាជនខេត្តកំពង់ឆ្នាំង ឆ្នាំ២០១៩ និងមានការអញ្ជើញចូលរួមពីឯកឧត្តម អម សុភា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការជំរឿនទូទៅប្រជាជនខេត្ត,លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្ត,លោកស្នងការ និងស្នងការរងខេត្ត,លោកប្រធានពន្ធនាគារខេត្ត,លោក ឈួន សុធី ប្រធាននាយកដ្ឋាន នៃវិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការ,លោក ឌឹម ឌន  ប្រធានមន្ទីរផែនការខេត្ត​ និងជាសមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការជំរឿនទូទៅប្រជាជនខេត្ត,លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត,លោក អភិបាល នាយករដ្ឋបាលក្រុង/ស្រុក ,អធិការ ក្រុង/ស្រុក,លោក លោកស្រី ប្រធានសាខាធនាគារ មីក្រូហិរញ្ញវត្ថុ,មន្ដ្រីរាជការមន្ទីរផែនការខេត្ត,មេឃុំ ចៅសង្កាត់,នាយប៉ុស្តិ៍រដ្ឋបាល ឃុំ/សង្កាត់,នាយក និងនិស្សិតវិទ្យាស្ថានប្រាយហូប,អង្គការ សមាគមន៍នានាក្នុងខេត្ត,ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ សរុបចំនួន៣៨២នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលានយោបាយខេត្ត។

​    ពិធីប្រកាសគណៈកម្មាធិការជំរឿនទូទៅប្រជាជន ខេត្តកំពង់ឆ្នាំង និងផ្សព្វផ្សាយផែនការសកម្មភាពជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ នាឱកាសនេះមានគោលបំណងដូចជា៖ ១-ប្រកាសគណៈកម្មាធិការជំរឿនទូទៅប្រជាជនខេត្តកំពង់ឆ្នាំងឆ្នាំ២០១៩ រួមមាន៖​ គណៈកម្មាធិការជំរឿនទូទៅប្រជាជនខេត្ត​,​ គណៈកម្មាធិការជំរឿនទូទៅប្រជាជនក្រុង/ស្រុក, គណៈកម្មាធិការជំរឿនទូទៅប្រជាជនឃុំ/សង្កាត់។ ២-ផ្សព្វផ្សាយភារកិច្ចរបស់គណៈកម្មាធិការជំរឿនទូទៅប្រជាជនខេត្ត ក្រុង/ស្រុក និងឃុំ សង្កាត់ ដើម្បីធានានូវប្រសិទ្ធភាពនៃយន្តការសម្របសម្រួលការធ្វើជំរឿនទូទៅនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩។ ៣-ផ្សព្វផ្សាយផែនការសកម្មភាពជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ដើម្បីឲ្យដំណើរការប្រព្រឹត្តទៅអនុវត្តតាមផែនការសកម្មភាព ក្របខណ្ឌពេលវេលាកំណត់ ទិន្នន័យមានគុណភាពខ្ពស់ និងសម្រេចបានជោគជ័យនៃការ ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ