logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ បានអញ្ជើញបើក​កិច្ចប្រជុំប្រចាំឆមាសទី១​ ឆ្នាំ២០១៧​ និងលើកទិសដៅអនុវត្តបន្ត​
24
10-August-2017
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹក​ថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០១៧​ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ បានអញ្ជើញបើក​កិច្ចប្រជុំប្រចាំឆមាសទី១​ ឆ្នាំ២០១៧​ និងលើកទិសដៅអនុវត្តបន្ត​ ដោយមានការចូលរួមពី​លោកឧកញ៉ា​ លោក​ លោកស្រី​ អនុប្រធានគណៈកម្មា​ធិការសាខា​ សមាជិក​ សមាជិកាគណៈកម្មាធិការសាខា​ និងសហការី​ ។​ មានរបៀបវារៈ ដូចខាងក្រោម​៖ ១-របាយការណ៌សកម្មភាព​ និងហិរញ្ញវត្ថុ​របស់សាខាខេត្តប្រចាំឆមាសទី១​ ឆ្នាំ២០១៧​ ២-ការត្រៀមបង្កាគ្រោះមហន្តរាយ​(គ្រោះទឹកជំនន់​ ឆ្នាំ២០១៧​) ៣-ស្រង់ទិន្នន័យគ្រួសារខ្វះអណ្តូងទឹកស្អាតប្រើប្រាស់ ៤-គ្រោងបន្តការសង់ផ្ទះ​ និងបង្គន់អនាម័យ​ ជូនគ្រួសារចាស់ជរា​ ទុរគតជន​ និងគ្រួសារក្រីក្រសម្រាប់ឆ្នាំ២០១៨ ៥-គម្រោងសុខភាពគ្រាអាសន្ន​ នឹងបន្តបណ្តុះបណ្តាលដល់មន្ត្រីប្រចាំការអនុសាខា​ និងអ្នកស័្មគ្រចិត្តចំនួន២វគ្គ​ ស្មើនឹង៦០នាក់​ គឺស្រុកពាមរក៏,កំពង់ត្របែក​ និងស្រុកពាមជរ ៦-បញ្ហាផ្សេងៗ​ ។​ នៅទីកន្លែងសាលប្រជុំសាខាខេត្តព្រៃវែង​។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង (ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៧)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ