logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំបូកសរុបការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំឆមាសទី១
56
22-August-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់
នាព្រឹកថ្ងៃអង្គារ៍ ទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលខេត្តតាកែវ បានរៀបចំកិច្ចប្រជុំបូកសរុបការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមដោយ អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ គង់ ស៊ីថា ប្រធានពន្ធនាគារខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត មានប្រសាសន៍ថា ការរៀបចំនូវសណ្ដាប់ធ្នាប់ នៅតាមដងផ្លូវនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីកាត់បន្ថយនូវការកកស្ទះលើដងផ្លូវ និងបញ្ជៀសបាននូវគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ពិសេសនៅតាមទីផ្សារនានា អាជ្ញាធរត្រូវសហការជាមួយម្ចាស់ភាស៊ីផ្សារ អប់រំណែនាំដល់អាជីវករទាំងអស់ កុំឱ្យពួកគាត់លក់ដូរលើផ្លូវសាធារណៈ ដែលវាអាចបង្ករជាការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ម៉្យាងវិញទៀតអាជ្ញាធរ ក៏ត្រូវពិនិត្យមើលតូបលក់ដូរណាដែលសាងសង់លើដីចំណីផ្លូវរបស់រដ្ឋ ត្រូវឱ្យគាត់រុះរើចេញជាបន្ទាន់ បើមិនដូច្នេះទេ នឹងចាត់វិធានការតាមនីតិវិធីច្បាប់។ ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញដល់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក៏ត្រូវបន្តយកចិត្តទុកដាក់ បង្រ្កាបរាល់បទល្មើសផ្សេងៗ នៅតាមមូលដ្ឋាន ដូចជាបញ្ហាគ្រឿងញៀន ការជួញដូរ ចែកចាយ ការប្រើប្រាស់ និងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ចោរលួច ចោឆក់ ក្មេងទំនើង កុំឱ្យកើតមានឡើងតទៅទៀត ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព របៀបរៀបរយ ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរបស់យើង ដើម្បីស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុច ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផងដែរ៕ ប្រភព ៖ រដ្ឋបាលខេត្តតាកែវ
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ