ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញ​ជា​អ​ធិបតីក្នុងពិធីកាត់កញ្ចប់វិញ្ញាសារប្រឡងប្រជែងជ្រើសរើសបេក្ខជន សិ​ស្ស និស្សិតឱ្យចូល​បម្រើកា​រ​ងា​​រក្នុងក្របខ​ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់
May 22, 2023 អ្នកទស្សនា :

នាថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មកា​រ​រៀ​​ប​ចំកា​រប្រឡង និងលោក អ៊ុ ចំរើន អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អ​ធិបតីក្នុងពិធីកាត់កញ្ចប់វិញ្ញាសារប្រឡងប្រជែងជ្រើសរើសបេក្ខជន សិស្ស និស្សិតឱ្យចូល​បម្រើកា​រ​ងា​​រក្នុងក្របខ​ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ មន្រ្តីក្រមការ មន្រ្តីលេខាធិការរដ្ឋបាល ក្រសួងមហាផ្ទៃ ដើម្បីប​ម្រើ​ការងារនៅរដ្ឋបាលស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នៅមណ្ឌលប្រឡងវិទ្យាល័យ សម្ដេ​ចតេជោ​ ហ៊ុន សែន ក្រុងក្រចេះ ។

សូមបញ្ជាក់ថា: បេក្ខជនក្នុងបញ្ជីប្រឡងក្របខណ្ឌមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ មាន១៩បន្ទប់ បេ​ក្ខ​ជនចំនួន៤៥៣នាក់ ស្រី២៦២នាក់ ក្នុងនោះក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់មាន៤បន្ទប់ បេក្ខជនចំនួ​ន​​៨៤នាក់/ស្រី៣២នាក់ ,ក្របខណ្ឌមន្ត្រីក្រមការ មាន៤បន្ទប់ បេក្ខជនចំនួន៩៤នាក់/ស្រី៥៦នាក់ ,ក្រ​ប​ខណ្ឌលេខាធិការរដ្ឋបាល មាន១១បន្ទប់ បេក្ខជនចំនួន២៧៥នាក់/ស្រី១៧៤នាក់ ក្នុងនោះអវ​ត្តមា​ន​ចំនួន៣០នាក់/ស្រី២០នាក់៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ