អភិបាលខេត្តព្រះ​សីហនុ អនុញ្ញាតិឱ្យប្រតិភូការងារនាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ជា​អ្នកវិនិយោ​គឯក​ជន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចូលជួបពិភាក្សាការងារ
May 24, 2023 អ្នកទស្សនា :

រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះ​សីហនុ អនុញ្ញាតិឱ្យប្រតិភូការងារនាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចូលជួបពិភាក្សាការងារប្រតិភូក្រុមការងារ ។

លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិ​យោ​គ​ឯកជន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ សហការជាមួ​យ​ក្រសួងការងារ និងបណ្តុះបណ្តាលជិជ្ជាជីវ: ក្នុងការផ្សព្វផ្សាយ សហការជាមួយថ្នាក់ដឹកនាំរាជធានី ខេត្ត ក្នុងការចុះត្រួតពិនិត្យហត្ថពលកម្មបរទេស។ តាមទិន្នន័យដែលទទួលបានពីក្រសួងការងារឆ្នាំ២០២២ បានផ្តល់ប័ណ្ណការងារចំនួន ៧៦ ៩៣០នាក់ ដោយឡែកនៅឆ្នាំ ២០២៣ អ្នកដែលទទួលប័ណ្ណកា​រងា​រមានចំនួន ២២ ៥៤៣នាក់។ ដោយឡែកនៅខេត្តព្រះសីហនុជនបរទេសធ្វើប័ណ្ណការងារមានចំនួន ៦ ៥០១នាក់ ឆ្នាំ២០២២ និងអ្នកធ្វើប័ណ្ណការងារមានចំនួន១៥៧៩៧នាក់ ឆ្នាំ២០២៣ មានការកើ​ន​ឡើង​។

 ទន្ទឹមនឹងមានការគោរពច្បាប់កាន់តែច្រើនឡើង ក៏នៅមានម្ចាស់ និងពលករបរទេសមួយចំនួ​ន​នៅ​តែ​លួ​ច​លាក់ប្រព្រឹត្តបទល្មើសផ្សេងៗនៅតាមគោលដៅអាជីវកម្ម ផ្ទុយនឹងច្បាប់ បង្កការរំខាន​ដល់កា​រងារវិនិ​យោ​គ ដែលតម្រូវឱ្យក្រុមការងាហត្ថពលករបរទេស ត្រូវបន្តសកម្មភាពរបស់ខ្លួនយ៉ាងសកម្មភាព និងម៉ឺ​ង​ម៉ាត់ មិនឱ្យប៉ះពាល់ដល់អ្នកវិនិយោគដែលកំពុងរស់នៅប្រកបរបនៅព្រះរាជាណាចក្រកម្ពុជា។

ការចុះធ្វើអធិការកិច្ចនៅឆ្នាំ២០២២កន្លងមកទទួលបានលទ្ធផលផ្លែផ្គាគួរឱ្យកត់សម្គាល់ ក្នុងការពង្រឹ​ង​អនុវត្តច្បាប់ ហើយក្នុងឆ្នាំ២០២៣នេះ ក្រុមការងារអធិការកិច្ចអត្តពលកម្មបរទេស និងបន្តសក​ម្មភា​ពរបស់ខ្លួននៅតាមរាជធានី ខេត្ត ដូច្នេះសុំស្នើឱ្យរដ្ឋបាលខេត្តព្រះសីហនុ ចូលរួមសហការ ដើម្បីឱ្យក្រុមអធិការកិច្ចហត្ថពលករបរទេសទទួលបានលទ្ធផលល្អបន្ថែមទៀតតាមការគ្រោងទុក។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឯកភាពការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ដែលបានលើកឡើងខាងលើ និងសុំឱ្យប្រមូលស្វ័យប្រកាសពាក់ព័ន្ធទីតាំង ក្រុមហ៊ុនដែ​លបោះទីតាំងនៅក្នុងខេត្តព្រះសីហនុ។ រដ្ឋបាលខេត្ត និងរង់ចាំសហការចុះប្រតិបត្តិការ ព្រមទាំងបាន​ណែនាំឱ្យមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ចាជីវ:ត្រៀមរៀបចំមន្ត្រី  ស្នងការដ្ឋាន​នគរបា​លខេត្ត  និងកងរាជអាវុធហត្ថ ត្រៀមចូលរួមសហការក្នុងការចុះប្រតិបត្តិការតាមទីតាំងដែល​ត្រូវចុះត្រួតពិនិត្យ​ឱ្យមានប្រសិទ្ធិភាព ដើម្បីជំរុញឱ្យមានសន្តិសុខ សណ្តាប់ធ្នាប់ល្អក្នុងការគ្រប់គ្រងឱ្យគ្រប់ជ្រុងជ្រោយ ទោះបីការចុះប្រតិបត្តិការវាមានការខ្វះខាត ក៏ប៉ុន្តែយើងត្រូវសហការគ្នាចុះធ្វើប្រតិបត្តិការ និងធ្វើអធិការកិច្ចហត្ថពលកម្មបរទេសនៅក្នុងខេត្ត។

ឯកឧត្តម អភិបាលខេត្ត បានបញ្ចាក់ថា ជនបរទេសនៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្នមានប័ណ្ណការងារសឹងតែ ១០០ភាគរយ ហើយការធ្វើសៀវភៅការងារនេះ គឺដើម្បីប្រមូលថវិកាចូលថវិកាជាតិ និងផ្តល់កិច្ចសហការពេញទំហឹង ដើម្បីឱ្យដំណើការប្រព្រឹត្តទៅបានល្អ ទន្ទឹមនោះស្នើសុំឱ្យធ្វើផែនការដោយការទទួលខុសត្រូវ និងមានតម្លាភាពឈានទៅការគ្រប់គ្រងភ្ញៀវបរទេសស្នាក់នៅក្នុងការកាត់បន្ថយបទល្មើស ត្រៀមចុះពិនិត្យក្រុមហ៊ុនដែលបានធ្វើស្វ័យប្រកាសរួចហើយក្នុងខេត្តព្រះសីហនុ។  

ទន្ទឹមនោះឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវឱ្យម្ចាស់ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ ដែលកំពុងធ្វើអាជីវកម្មនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវធ្វើស្វ័យប្រកាសឱ្យបានត្រឹមត្រូវ មានតម្លាភាព ប្រសិនបើពេលក្រុមការងារចុះត្រួតពិនិត្យរកឃើញមាន​ជនបរទេសស្នាក់​នៅមិនមានប័ណ្ណការងារ និងតម្រូវឱ្យមានការផាកពិន័យតាមច្បាប់របស់កម្ពុជា៕

ប្រភព៖​ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ