ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញបើកវិញ្ញាសារប្រឡង ជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលថ្នាក់ក្រោមជាតិ
May 22, 2023 អ្នកទស្សនា :

ខេត្តកណ្ដាល ៖ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញបើកវិញ្ញាសារប្រឡង ជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តកណ្ដាល ឆ្នាំ២០២៣ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន តាខ្មៅ។

នាឱកាសនោះ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានថ្លែងប្រាប់បេក្ខជនប្រឡងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តកណ្ដាល ថា «អ្នកចេះ គឺជាប់» ដូច្នេះសូមប្អូនៗ ក្មួយៗទាំងអស់ ត្រូវបញ្ចេញឱ្យអស់ពីសមត្ថភាពរបស់ខ្លួន លើគ្រប់វិញ្ញាសារទាំងអស់។

ឯកឧត្តម បន្តថា ពាក្យថា «អ្នកចេះ គឺជាប់» គឺជាពាក្យដែលក្រសួងអប់រំយុវជន និងកីឡា បានប្រើប្រាស់គ្រប់ការប្រឡងទាំងអស់ ហើយទទួលបានការគាំទ្រពីមហាជន ក៏ដូចជាសិស្សានុសិស្សទាំងអស់ផងដែរ និងបានធ្វើឱ្យសិស្សានុសិស្សទាំងអស់ ខិតខំរៀនសូត្រ ដើម្បីទទួលបានចំណេះដឹងពិតប្រាកដ និងមានសមត្ថភាពក្នុងការប្រឡងប្រជែងនៅគ្រប់ការប្រឡងទាំងអស់។

ឯកឧត្តម បន្ថែមថា ពាក្យថា «អ្នកចេះ គឺជាប់» សម្រាប់បេក្ខជនប្រឡងក្របខណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលថ្នាក់ក្រោមជាតិ នៅពេលនេះ គឺមានន័យថា ប្អូនៗ ក្មួយៗ ដែលមានសមត្ថភាពពិតប្រាកដ មានចំណេះដឹង ដែលបានធ្វើត្រូវនៅគ្រប់វិញ្ញាសារទាំងអស់នោះនឹងទទួលបាននូវលទ្ធផលល្អ និងច្បាស់ជាជាប់ក្នុងការប្រឡងនេះជាក់ជាមិនខាន។

ឯកឧត្តម អភិបាលរងខេត្ត បានផ្ដាំផ្ញើដល់បេក្ខជនទាំងអស់ មិនត្រូវមានការគិតអ្វីផ្សេង ក្រៅពីខិតខំយកចិត្តទុកដាក់ក្នុងការប្រឡង ពិនិត្យនូវវិញ្ញាសារបស់ខ្លួន ហើយបើទោះជាការប្រឡងនៅលើកនេះ មិនទទួលបាននូវលទ្ធផលល្អ សូមកុំមានការអស់សង្ឃឹម និងត្រូវខិតខំរៀនសូត្របន្ថែម បំពេញនូវអ្វីដែលជាកង្វះខាតរបស់ខ្លួន ហើយមកដាក់ពាក្យប្រឡងជាថ្មីម្ដងទៀត នៅពេលដែលមានការជ្រើសរើសលើកក្រោយទៀតផងដែរ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ