logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តតាកែវ រៀបចំប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកគុណឥស្សរៈជនដែលពាលី បូជាជីវិត ជួយរំដោះជាតិមាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត
54
21-May-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តតាកែវ បាន​រៀបចំប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកគុណឥស្សរៈជនដែលពាលី បូជាជីវិត ជួយរំដោះជាតិមាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត នៅវត្តសុរភី ហៅវត្ត កកោះ ស្ថិតភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងបងប្អូនប្រជាពលរដ្ឋ។

មានប្រសាសន៍នៅក្នុងអង្គពិធីនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានឱ្យដឹងថា ថ្ងៃទី២០ ឧសភា  គឺជាថ្ងៃប្រវត្តិសាស្ត្រ ដែលប្រជាជនកម្ពុជាយើង នៅតែចងចាំទុក មិនអាចបំភ្លេចបានឡើយ នូវសម័យកាលខ្មៅងងឹត យង់ឃ្នង ដូចជា ឋាននរក ដែលបានកើតឡើង នៅលើទឹកដី នៃមាតុភូមិកម្ពុជានោះ គឺរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ការជួបជុំគ្នារបស់យើងនៅទីនេះ គឺដើម្បីរម្លឹកនូវគុណូបការៈ របស់បញ្ញវ័ន្ត អ្នកស្នេហាជាតិ និងប្រារព្ធពិធីបង្សុកូល ឧទ្ទិសមហាកុសល ជូនដល់ដួងវិញ្ញាណរបស់ លោកអ្នកទាំងនោះ នៅទីនេះ ក៏ដូចជានៅទូទាំងប្រទេស។ សូមបួងសួងដួងវិញ្ញាណខ័ន្ធទាំងអស់ អនុមោទនាទទួលយក និងសូមបានចាប់បដិសន្ឋិនៅក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ