logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញនាំយកអំណោយ និងសួរសុខទុក្ខជនរងគ្រោះដោយសារគ្រាប់មីន
37
17-May-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ជ័យ ណារី អ៊ុំរាត្រី អនុប្រធានកិត្តិយសសាខាកាកបាទប្រហមកម្ពុជាខេត្ត បាកដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំសាលាខេត្ត បាននាំយកអំណោយ និងសួរសុខទុក្ខជនរងគ្រោះដោយសារគ្រាប់មីន នៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ជប៉ុន ក្នុងស្រុកមង្គលបូរី។

ជនរងគ្រោះមានឈ្មោះ លី លាក់ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ករណីនេះ បានកើតឡើង នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះ បានដើររកបេះស្លឹកព្រិច និងរកចាប់សត្វ នៅចំណុចក៥ ភូមិសិលាខ្មែរ (ព្រំដែន) ទើបបណ្តាលឱ្យជាន់មីរងរបួសដាច់ជើងខាងឆ្វេង។

សូមបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ផ្ដល់ជូនជនរងគ្រោះនាពេលនេះ រួមមាន ៖ ទឹកសុទ្ធ ២កេស, ទឹកដោះគោឆៅ ២ឡូតិ៍, មី ១កេស, ត្រីខ ២យួរ និងថវិកាមួយចំនួនទៀត។ ចំពោះ ឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភបន្ថែមមានទឹកដោះគោឆៅ ២ឡូត៍ និងថវិកាមួយចំនួនទៀត៕

ប្រភព ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ