ខេត្តស្វាយរៀងបើកសិក្ខាសាលាបង្កើតផែនការសកម្មភាពខេត្ត ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទ ជំហ៊ានទី២
October 19, 2018 អ្នកទស្សនា :

​     ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរង និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ​ជនបទថ្នាក់ខេត្តស្វាយរៀង (PWG-RWSSH) តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុង​កម្មវិធី​បើកសិក្ខាសាលាបង្កើតផែនការសកម្មភាពខេត្ត ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទ ជំហ៊ាន​ទី២ ឆ្នាំ ២០១៩-២០២៣ ដែលរៀបចំនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ០៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ម្សិលមិញនេះ។

    ក្នុងសិក្ខាសាលានេះដែរ មានការអញ្ជើញចូលរួមពី ប្រតិភូតំណាងក្រសួងអភិវឌ្ឍន៍ជនបទ ប្រធាន អនុប្រធាន មន្ទីរជំនាញពាក់ព័ន្ធ តំណាងអាជីវករផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ និងតំណាងអង្គការ​ដៃគូអភិវឌ្ឍន៍​នានា​ជុំវិញខេត្ត សរុបចំនួន ៧៦នាក់ ស្រី ២៦នាក់ ៕គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ