ខេត្តស្វាយរៀង រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីស្តង់ដារកម្ពុជា
October 19, 2018 អ្នកទស្សនា :

     ឯកឧត្ដម ហែម ពិសិដ្ឋ អភិបាលរង តំណាងឯកឧត្ដមអភិបាលខេត្ត ព្រមជាមួយលោក ខែម វិរៈ អ​គ្គនា​យក​រង នៃវិទ្យាស្ថានស្តង់ដារកម្ពុជា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីស្តង់ដារកម្ពុជា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីស្តង់ដារកម្ពុជា និងបទប្បញ្ញត្តិបច្ចេកទេសពាក់ព័ន្ធនឹងផលិតផលម្ហូបអាហារ សម្ភារសំណង់ អគ្គិសនី អេឡិចត្រូនិច និងសារធាតុគីមី ដែលរៀបចំនៅសាលប្រជុំ​ មន្ទីរឧស្សាហកម្ម និង​សិប្បកម្មខេត្តស្វាយរៀង នាថ្ងៃព្រហស្បតិ៍ ០៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ម្សិលមិញនេះ។ ​

     សិក្ខាសាលានេះសហការរៀបចំដោយមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តស្វាយរៀង និងវិទ្យាស្ថានស្តង់ដារ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត តំណាងរដ្ឋបាល​ក្រុង ស្រុកទាំង៨ តំណាងទីចាត់ការអន្តរវិស័យសាលាខេត្ត មន្ត្រីនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ម្ចាស់រោង​ចក្រ សហគ្រាសធុនតូចនិងមធ្យម សិប្បករ សេវាករ និងពាណិជ្ជករ សរុបចំនួន ៩២នាក់ ៕គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ