ឯកឧត្តម ស្វាយ សំអ៊ាង អញ្ចើញជាអធីបតីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាសិក្សា១ខ្នងនៅក្នុងសាលាបឋមសិក្សាសេកុង
January 24, 2023 អ្នកទស្សនា :

នៅរសៀល ថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣ នេះអគារសិក្សាចំនួន១ខ្នង មាន០៣បន្ទប់ ក្រោ​មជំនួ​យ​គាំទ្ររបស់អង្គការភ្លែនអន្តរជាតិកម្ពុជា(Plan International Cambodia)ស្ថិតនៅ ឃុំសេកុង ស្រុក​សៀម​​ប៉ាង ខេត្តស្ទឹងត្រែងត្រូវបានសម្ពោធដាក់ឲ្យប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង។ 

ការសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីចំនួន១ខ្នងមាន០៣ បន្ទប់នេះធ្វើឡើងក្នុងបរិវេន​សាលា​បឋមសិក្សាសេកុង ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត ថ្នាក់ដឹកនាំអង្គការភ្លែន​អន្តរ​ជា​តិប្រចាំខេត្តស្ទឹងត្រែង លោកអភិបាលស្រុកសៀមប៉ាង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត ប្រធា​ន​មន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ២០០នាក់។

ឯកឧត្តម ស្វាយ សំអ៊ាង បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បី​ក្លាយ​​ទៅជាពលរដ្ឋល្អ មានចំណេះដឹង មានសីលធម៍ ក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម និងជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ ឈានឆ្ពោះទៅក្លាយជាអ្នកបន្តវេនដឹកនាំ និងរួមចំណែក​ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចំរើន ហើយជាពិសេសត្រូវជៀសឲ្យឆ្ងាយពីគ្រឿ​ងញៀ​ន​គ្រប់ប្រភេទ ដែលនាំឲ្យខូចអនាគតខ្លួនឯង និងបាត់បង់កិត្តិយសគ្រួសារ។

ក្នុងនោះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយ តាម​​រយៈ​អង្គការភ្លែនដែលបានផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធអប់រំដ៏រឹងមាំនាពេលនេះ។ ក្នុងនោះដែរ ឯកឧត្តម ក៏បាន​ចាត់​ទុកសកម្មភាពមនុស្សធ​ម៌ របស់អង្គការភ្លែន ពិតជាបានបញ្ជាក់ពីការចូ​លរួមចំណែកយ៉ា​ងស​​កម្មរប​ស់អង្គការមួយនេះ ក្នុងកិច្ចការសង្គម មនុស្សធម៍ និង ការអភិវឌ្ឍធនធានមនុស្ស ដែលជាទ្រព្យ ដ៏មាន​តម្លៃ​​​បំផុតក្នុងការអភិវឌ្ឍសង្គមជាតិ ស្របតាមយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី០៤ របស់រាជ​​រដ្ឋា​ភិបាលកម្ពុជា ជាពិសេសកម្មវិធីកំណែទម្រង់គុណភាពវិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលកំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីក្រសួង ក៏ដូចប្រមុខរាជរដ្ឋាភិបា​​លនាពេ​លបច្ចុប្បន្ន​នេះ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ក៏បានស្នើឲ្យអាជ្ញាធ​រគ្រប់​លំដា​ប់ដាប់ថ្នាក់ប្រជាពលរដ្ឋ ជាពិសេសលោកគ្រូ អ្នកគ្រូ និង ក្មួយៗសិស្សានុសិស្ស ត្រូវចេះ​ស្រ​ឡាញ់ និងយកចិត្តទុកដាក់ ថែទាំសាលារៀនមួយនេះឲ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែងផងដែរ៕

ប្រភព៖​រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ